ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិវៀតណាមអាយុក្រោម១៧ឆ្នាំ ដោយលទ្ធផល ៤-០ មុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងការប្រកួតលក្ខណៈមិត្ដភាពអន្ដរជាតិក្នុងឱកាសអបអរខួបគម្រប់៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។

៤គ្រាប់របស់វៀតណាម ធ្វើបានសម្រេច២គ្រាប់នៅតង់ទី១ និង២គ្រាប់ទៀតក្នុងតង់ទី២ ខណៈដែលទម្រង់លេងរបស់កម្ពុជា មិនសូវជាល្អប៉ុន្មានឡើយ ជាពិសេសនៅពេលដែលមានឳកាសប៉ុន្មានលើកនៅមុខទីរបស់វៀតណាម ក្រុមកម្ពុជា មិនអាចធើ្វបានសម្រេចទៅវិញ ដោយសារបានការរារាំងពីខែ្សការពារ និងអ្នកចាំទីរបស់ក្រុមវៀតណាម។  

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា 

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ កម្ពុជា បរាជ័យ ៤-០ លើក្រុមអាយុក្រោម១៧ឆ្នាំ វៀតណាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]