អេស្ប៉ាញ៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo កំពុងតែទទួលរងនូវបញ្ហាដោះស្រាយមិនទាន់ចប់មួយ គឺរឿងគេចពន្ធនៅក្នុងប្រទេសអេស្ប៉ាញ ដែលធ្វើឲ្យសារព័ត៌មាន ក៏ដូចជាអ្នកគាំទ្រមានការងឿងឆ្ងល់ ចង់ដឹងការពិត។

ពាក់ព័ន្ធនឹងបញ្ហានេះ Ronaldo មិនបានបញ្ចេញមតិអ្វីជាសារធារណៈនោះទេ ហើយព្រះរាជអាជ្ញាអេស្ប៉ាញក៏កំពុងតែបន្តស៊ើបអង្កេតជុំវិញរឿងនេះ។ ដោយសារតែមានភាពចម្រូងចម្រាស់បែបនេះ Ronaldo ត្រូវបានព័ត៌មានជាច្រើនចុះផ្សាយថា រូបគេ ចង់ចាកចេញពីក្លិប Real Madrid និងប្រទេសអេស្ប៉ាញ។

បន្ថែមពីនេះទៀត យោងតាមរបាយការណ៍មួយលេចធ្លាយថា Ronaldo បានប្រាប់ទៅគ្រូបង្វឹក Real Madrid គឺ លោក Zinedine Zidane ថា ខ្លួនត្រូវបានគេចាត់ទុកដូចជាឧក្រិដ្ឋជន ដោយសារតែរឿងគេចវេសពន្ធ។

បើតាមអ្នកយកការណ៍របស់សារព័ត៌មាន Mirror បានលម្អិតសម្តីរបស់ Ronaldo ប្រាប់ទៅកាន់ Zidane យ៉ាងដូច្នេះថា «នៅក្នុងប្រទេសអេស្ប៉ាញ ខ្ញុំត្រូវបានគេចាត់ទុកដូចឧក្រិដ្ឋជន ហើយរឿងទាំងនេះ គឺចាប់ផ្តើមដោយសារពួកអ្នកសារព័ត៌មានទាំងអស់»

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ Cristiano Ronaldo ត្រូវបានចោទប្រកាន់ពីបទគេចវេសមិនបង់ពន្ធ ដែលមានទំហំទឹកប្រាក់រហូតដល់ ១៣លានផោន (ខ្ទង់១៦លានដុល្លារ) ហើយដោយសារតែរឿងនេះ ទើបធ្វើឲ្យ កីឡាកររូបនេះ មានបំណងចង់ចាកចេញពីប្រទេសអេស្ប៉ាញ ពោលគឺក្លិប Real Madrid នេះតែម្តង។

បើទោះជាយ៉ាណាក៏ដោយ ទាក់ទងនឹងបញ្ហានេះ Ronaldo ក៏ត្រូវបានប្រធានក្លិប និងគ្រូបង្វឹក កោះហៅទាក់ទង ដើម្បីពិភាក្សាគ្នាផងដែរ អំពីអនាគតរបស់កីឡាករកូនមួយរូបនេះ ខណៈបច្ចុប្បន្ន មានក្លិប២ធំៗ Manchester United និង PSG កំពុងប្រជែងគ្នា ដើម្បីទិញយក Ronaldo ទៅលេងឲ្យក្លិបរបស់ខ្លួន៕ 

Ronaldo ប្រាប់ Zidane ថា ខ្លួនត្រូវបានគេចាត់ទុកដូចជាឧក្រិដ្ឋជន ដោយសារតែរឿងពន្ធ
Ronaldo ត្រូវបានប្រធានក្លិប និងគ្រូបង្វឹក កោះហៅទាក់ទង ដើម្បីពិភាក្សាគ្នាផងដែរ អំពីអនាគតរបស់គេ
Ronaldo និង​ Zidane

ប្រភព៖ Bleacher Report

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]