ហ្វីលីពីន៖ កុមារី Giana កូនកាត់ ហ្វីលីពីន-ម៉ិកស៊ីកូ ដែលនាងមានវ័យ៧ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែនាងមានទេពកោសល្យ និងគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការរចនាម៉ូតសម្លៀកបំពាក់ ធ្វើឲ្យអ្នកគ្រប់គ្នាឃើញហើយមិនសរសើរមិនបាន។

កុមារី Giana

Giana បានចាប់ផ្តើមរចនាសម្លៀកបំពាក់ផ្ទាល់ខ្លួន ដោយមានការជម្រុញទឹកចិត្តពីឪពុកម្តាយរបស់នាង បន្ទាប់ពីឃើញថានាងមានជំនាញពិសេសខាងផ្នែកគំនូរ តាំងពីនាងអាយុ៣ឆ្នាំមកម៉្លេះ។

កុមារី Giana

មិនយូរប៉ុន្មាន Giana នាងក៏ចាប់ផ្តើមមានគំនិត ប្រមូលនិងកាត់យករូបថតជាច្រើន ពីទស្សនាវដ្តីម៉ូតរបស់ម្តាយនាង ដោយនាងបានប្រើខ្មៅដៃ និងខ្មៅដៃពណ៌របស់នាង យកមកគូរដាមនៅលើរូបថតទាំងនោះ។ Giana បានធ្វើវាជាប្រចាំ ដើម្បីបង្កើននូវជំនាញគូររូបរបស់នាង រហូតដល់ ទម្រង់នៃសិល្បៈម៉ូតរបស់នាងក៏ចាប់ផ្តើមកើនឡើងជាលំដាប់។

កុមារី Giana ពេលកំពុងគូររូប

បន្ថែមពីនេះ មិនយូរប៉ុន្មាន Giana ក្មេងស្រីវ័យ៧ឆ្នាំរូបនេះ ក៏បានចាប់ផ្តើមរចនាម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន និងម៉ូតសម្លៀកបំពាក់តាមផ្លូវ(Streetwear) ព្រមទាំងបានរៀបចំនូវកម្មវិធី ដាក់តាំងបង្ហាញរូបគំនូរផ្ទាល់ខ្លួន កាលពីឆ្នាំមុនថែមទៀតផង។

ក្នុងពិធីតាំងបង្ហាញនោះផងដែរ ក្មេងស្រីតូចបានបង្ហាញនូវរូបគំនូរសិល្បៈ ចំនួន៤០រូប ដែលសុទ្ធសឹងតែគូរដោយផ្ទាល់ដៃ ដែលធ្វើឲ្យអ្នកទស្សនា សឹងមិនជឿថា ក្មេងស្រីវ័យ៧ឆ្នាំរូបនេះ អាចធ្វើវាបានដោយខ្លួនឯង។

គំនូររបស់ កុមារី Giana ត្រូវបានតាំងបង្ហាញជាសាធារណៈ

បច្ចុប្បន្ននេះផងដែរ រាល់ម៉ូតសម្លៀកបំពាក់ដែល Giana ច្នៃម៉ូតទាំងអស់ គឺបានដាក់លក់ហើយ ដោយបង្កើនប្រ៊េនផ្ទាល់ខ្លួន ដូចជា ប្រ៊េន Haus of JR និង ប្រ៊េន MEME៕

គំនូររបស់កុមារី Giana
កុមារី Giana

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]