(ភ្នំពេញ)៖ អាចជារឿងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយ ខណៈតារាសម្តែងស្រីកញ្ញា លី ឌីណា កាលពីថ្មីៗនេះ ត្រូវបានបារមីចូលសណ្ឋិត ក្នុងពិធីក្រុងពាលីរឿងភាគ របស់ផលិតកម្ម គិលិសក្កិគារ៉ា ភាពយន្ត។

តាមរយៈសកម្មភាព ដែលត្រូវបានបង្ហាញដំបូងឡើង គេង្កេតឃើញលោកគ្រូអាចារ្យ បានធ្វើពិធីក្រុងពាលី និងបានប្រកាសអញ្ជើញដល់បារមីគ្រប់ទិស ដើម្បីមកប្រោសព្រំប្រសិទ្ធពរជ័យ ដល់ម្ចាស់ផលិតកម្ម និងតួសម្តែងឯទៀត។ ប៉ុន្តែអំឡុងពេលដែលភ្លេងពិណ្យពាធ ចាប់ផ្តើបបន្លឺឡើង ក៏ស្រាប់តារាស្រីកញ្ញា លី ឌីណា ចាប់ផ្តើមកម្រើកអារម្មណ៍ រហូតត្រូវបានបារមីចូលសណ្ឋិត រាំពត់ពែនខ្លួនបង្កការភ្ញាក់ផ្អើល ពេញពិធីតែម្តង។

ដើម្បីបានដឹងកាន់តែច្បាស់ សូមបង្វែអារម្មណ៍ប្រិយមិត្តទស្សនាឃ្លីបវីដេអូ បង្ហាញពីសកម្មភាពស្តែងៗខាងក្រោមនេះ ទាំងអស់គ្នាគ្រាដែល កញ្ញា លី ឌីណា ត្រូវបានរមីចូលសណ្ឋិត៖

កញ្ញា លី ឌីណា
កញ្ញា លី ឌីណា កាលពីថ្មីៗនេះ ត្រូវបានបារមីចូលសណ្ឋិត ក្នុងពិធីក្រុងពាលីរឿងភាគ របស់ផលិតកម្ម គិលិសក្កិគារ៉ា ភាពយន្ត
លី ឌីណា ចាប់ផ្តើមកម្រើកអារម្មណ៍ រហូតត្រូវបានបារមីចូលសណ្ឋិត រាំពត់ពែនខ្លួនបង្កការភ្ញាក់ផ្អើល ពេញពិធី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ឌីណា