ភ្នំពេញ៖ កាលពីយប់មិញនេះ យោងតាមរយៈការបង្ហោះរូបនៅក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ តារាសម្តែងស្រីវ័យក្មេងកញ្ញា ពេជ្រ អាវីហ្សា បានបង្ហាញប្រាប់ឱ្យដឹងថានាងបានចូលវះកាត់នៅមន្ទីរពេទ្យទាំងយប់ ដោយសារតែមានជំងឺរលាកខ្នែងពោះវៀន។

នៅលើហ្វេសប៊ុកកញ្ញា ពេជ្រ អាវីហ្សា បានបង្ហើរសារមួយឃ្លាថា៖ «ម៉ីឈឺណាស់.....» ជាមួយនឹងរូបភាពមួយសន្លឹកបង្ហាញពីដៃមានចាក់ថ្នាំរបស់ខ្លួនផងដែរ។

ចំណែកឯកាលពីយប់មិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ប្អូនស្រីម្នាក់ ដែលគេស្គាល់ថាជាសាច់ញាតិរបស់កញ្ញា ពេជ្រ អាវីហ្សា ផងដែរនោះ ក៏បានប្រាប់ ទាំងស្រុងដូច្នេះថា៖

«ពេលនេះចែកុំភ័យខ្ញុំនឹងរង់ចាំចែ រហូតទាល់តែចែចេញមកវិញ ស៊ូស៊ូកុំចុះចាញ់ចែ # I love you # Blessings you can do and better»

ទន្ទឹមនឹងនេះផងដែរ ដោយបានដឹងដំណឹងដូច្នេះ ក៏មានការសួរសុខទុក្ខ និងការជូនពរជាច្រើនពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ អ្នកទាំងពីរខាងលើ គឺសូមឱ្យកញ្ញា ពេជ្រ អាវីហ្សា ឆាប់បានជាសះស្បើយពីជំងឺ ឆាប់ៗនេះ និងសូមជូនពរឱ្យកញ្ញាមានសុខភាពល្អផងដែរ៕

រូបភាព៖ កញ្ញា ពេជ្រ អាវីហ្សា បង្ហោះនៅលើហ្វេសប៊ុកនាងកាលពីយប់មិញ
រូបភាព៖ នៅមន្ទីរពេទ្យ ដែលសាច់ញាតិ កញ្ញា ពេជ្រ អាវីហ្សា បានបង្ហោះយប់មិញ
រូបភាព៖ សាច់ញាតិរបស់ កញ្ញា ពេជ្រ អាវីហ្សា ដែលនៅរង់ចាំកញ្ញា ចេញពីវះកាត់
រូបភាព៖ កញ្ញា ពេជ្រ អាវីហ្សា
រូបភាព៖ កញ្ញា ពេជ្រ អាវីហ្សា
រូបភាព៖ កញ្ញា ពេជ្រ អាវីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]