យោងតាមការសិក្សាថ្មីមួយពីសាកលវិទ្យាល័យ Oxford បានបង្ហាញថា ទម្រង់រូបរាងផ្នែកខាងក្រោយរបស់មនុស្ស (គូទ) ក៏អាចបង្ហាញពីស្ថានភាពសុខភាពបានយ៉ាងច្រើនដែរ។

តោះដើម្បីកុំឲ្យរង់ចាំយូរ អ្នកអាចសង្កេតមើលទម្រង់គូទរបស់អ្នក រួចតាមដានការបកស្រាយ ដូចខាងក្រោមនេះទាំងអស់គ្នា៖

១. គូទមានរាងដូចការ៉េ 

ការសិក្សាក៏បានបង្ហាញដែរថា អ្នកដែលមានខ្លាញ់តាមចង្កេះ និងត្រគាកនេះ មានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺមួយចំនួនដូចជាជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺឡើងឈាម និងជំងឺទឹកនោមផ្អែម

អ្នកមានរូបរាងគូទបែបនេះ ក៏ដោយសារមានសាច់ដុំផ្នែកខាងលើធំ ឬអាចនិយាយបានថាខ្លាញ់ច្រើនជាប់ត្រគាក។  ការសិក្សាបានបង្ហាញថា អ្នកដែលមានខ្លាញ់តាមចង្កេះ និងត្រគាកនេះ មានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺមួយចំនួនដូចជាជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល  ជំងឺឡើងឈាម  និងជំងឺទឹកនោមផ្អែម។  ហេតុនេះ អ្នកគួរតែចៀសវាងទទួលទានអាហារសំបូរជាតិខ្លាញ់ ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ។

២. គូទមានរាងមូលដូចរង្វង់ 

ជាក់ស្តែង គូទដែលមានរាងមូលដូចរង្វង់បែបនេះ គឺល្អ និងមិនមានបញ្ហាសុខភាពអ្វីគួរឲ្យកត់សម្គាល់ឡើយ

អ្នកមានទម្រង់គូទមូល មានសាច់ដុំផ្ទៃគូទទាំងមូលធំ តែគ្មានសាច់ដុំតាមចំហៀងត្រគាក ឬចង្កេះឡើយ។ ជាក់ស្តែងគូទដែលមានរាងមូលដូចរង្វង់បែបនេះ គឺល្អ និងមិនមានបញ្ហាសុខភាពអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ប៉ុន្តែបើអាចអ្នកអាច អ្នកគួរហាត់ប្រាណបញ្ចុះជាតិខ្លាញ់ខ្លះ តាមសាច់គូទ ក៏ជាការល្អដែរ។

៣. គូទមានរាងដូចបេះដូង 

នេះអាចនិយាយបានថា ជារាងគូទដែលស្អាតជាងគេ ដោយសារមានសាច់ដុំផ្ទៃគូទពេញ និងស្តូចឡើងទៅលើ តាមចង្កេះរបស់អ្នក

នេះអាចនិយាយបានថា ជារាងគូទដែលស្អាតជាងគេ ដោយសារមានសាច់ដុំផ្ទៃគូទពេញ និងស្តួចឡើងទៅលើ តាមចង្កេះរបស់អ្នក (ជារាងរបស់អ្នកមានចង្កេះអង្រ្កង)។ សម្រាប់ទម្រង់គូទបែបនេះ គឺថាបើកាន់តែចាស់ កាន់តែស្រកជាតិខ្លាញ់បានរហ័ស ជាងទម្រង់គូទដទៃ។ ហេតុនេះ អ្នកមានសុខភាពកាន់តែល្អ នៅពេលកាន់តែចាស់ទៅ។

៤. គូទមានរាងដូចអក្សរ V 

គូទដែលមានទម្រង់បែបនេះ ច្រើនតែអ្នកដែលមានវ័យចំណាស់ ដោយសារតែអរម៉ូនភេទធ្លាក់ចុះ ពីព្រោះអស់មករដូវ

គូទដែលមានទម្រង់បែបនេះ ច្រើនតែអ្នកដែលមានវ័យចំណាស់ ដោយសារតែអរម៉ូនភេទធ្លាក់ចុះ ពីព្រោះអស់មករដូវ។ ជាពិសេសជាតិខ្លាញ់នឹងឡើងទៅតាមចង្កេះ និងត្រគាកវិញដែលបណ្តាលឲ្យអ្នកមានហានិភ័យសុខភាព ស្រដៀងនឹងអ្នកមានគូទរាងការ៉េដែរ។

ហេតុនេះ អ្នកត្រូវតែហាត់ប្រាណបំបាត់ក្បាលពោះ ខ្លាញ់តាមចង្កេះ និងត្រគាកចេញ និងធ្វើយ៉ាងណាឲ្យឡើងសាច់គូទវិញ ទើបជាលក្ខខណ្ឌល្អប្រសើរបំផុតសម្រាប់សុខភាព៕ 

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]