មនុស្សជាច្រើនប្រហែលជាមិនដឹងទេថា ស៊ុតមាន់ ឬភាសានិយាយហៅថា ពងមាន់ មានអត្ថប្រយោជន៍ដល់សុខភាពច្រើនលើសលុប ដល់សុខភាពរាងកាយនោះទេ។ ជាក់ស្តែង លទ្ធផលនៃការស្រាវជ្រាវជាច្រើនថ្មីៗនេះបានបង្ហាញថា ទទួលទានស៊ុតមាន់មួយថ្ងៃ ២ ទៅ ៣ គ្រាប់ អាចជួយដល់រូបរាងកាយខាងក្រៅ និងខាងក្នុងបានសឹងមិនគួរឲ្យជឿ។

ចង់ដឹងថាមានប្រយោជន៍ដល់កម្រិតណានោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

គ្រាន់តែទទួលទានស៊ុតមាន់មួយថ្ងៃពី ២ ទៅ ៣ គ្រាប់ ក៏ជួយដល់រូបរាងកាយខាងក្រៅ និងខាងក្នុងបាន សឹងមិនគួរឲ្យជឿដែរ

១. អ្នកនឹងចាប់ផ្តើមស្រកទម្ងន់

អ្នកវិទ្យសាស្រ្តអាមេរិកបានបង្ហាញថា ការទទួលទានស៊ុតមាន់ជាអាហារពេលព្រឹករៀងរាល់ថ្ងៃ អ្នកអាចស្រកទម្ងន់បានយ៉ាងរហ័សទ្វេដងឯណោះ។ វាជួយឲ្យអ្នកឆ្អែតបានយូរ និងមានកម្លាំងថែមទៀត។

២. វាមានវីតាមីន D ជួយដល់ ការស្រូបយកជាតិកាល់ស្យូម

វីតាមីន D មានក្នុងខ្លាញ់ត្រីមួយស្លាបព្រា ស្មើនឹងស៊ុតមាន់មួយគ្រាប់ ហេតុនេះ ប្រសិនបើជ្រើសរើសទទួលទានស៊ុតគឺមានភាពងាយស្រួល និងមានរសជាតិជាង។ ជាពិសេស វីតាមីន D អាចជួយស្រូបយកជាតិកាល់ស្យូម មកពង្រឹងឆ្អឹង និងធ្មេញឲ្យរឹងមាំ។

៣. ការពារសុខភាពខួរក្បាល

កោសិកាខួរក្បាលមានទំនាក់ទំនងគ្នាបាន ក៏ដោយសារមានវីតាមីន Choline ដ៏សំខាន់។ ហេតុនេះ ត្រឹមតែស៊ុតមាន់ ២ គ្រាប់ក្នុងមួយថ្ងៃ ក៏អ្នកអាចទទួលបានវីតាមីន Choline នេះគ្រប់គ្រាន់សម្រាប់រាងកាយដែរ។ ជាពិសេស អ្នកនឹងមានជំងឺភ្លេចភ្លាំង ប្រសិនបើរាងកាយខ្វះវីតាមីន Choline ។

៤. ជួយទប់ស្កាត់ភាពចាស់

លទ្ធផលការស្រាវជ្រាវនៅប្រទេសហូឡង់ បានបង្ហាញថា ស្រ្តី ៨៧% ដែលទទួលទានស៊ុតជាប្រចាំ មានអាយុពី ៣៥ ដល់ ៤០ ឆ្នាំ មិនមានអាចម៍រុយ និងស្នាមជ្រួញច្រើនដូចស្រ្តីធម្មតាទេ។ សម្រាប់បុរសវិញ គឺគ្មានជ្រួញតាមរង្វង់ភ្នែកឡើយ។ 

ស៊ុតជួយឲ្យអ្នកឆ្អែតបានយូរ និងមានកម្លាំងថែមទៀត

៥. ជួយដល់អ្នកមានផ្ទៃពោះ

ពពួកវីតាមីន B មានក្នុងស៊ុតមាន់ សំខាន់ណាស់ក្នុងការផលិតអរម៉ូនភេទ។ ជាពិសេស វីតាមីន B9 ដែលជាអាស៊ីតហ្វូលីក អាចជួយផលិតកោសិកាឈាមក្រហម និងសម្រួលបំពង់សរសៃប្រសាទរបស់ទារក ដើម្បីកាត់បន្ថយហានិភ័យ ជំងឺវិកលចរិត ថែមទៀតផង។

៦. ជួយឲ្យក្រសែភ្នែកប្រសើរឡើង

ការសិក្សាស្រាវជ្រាវបានបង្ហាញថា ស៊ុតមាន់សំបូរសារធាតុ Lutein ច្រើនលើសលុប។ សារធាតុនេះ ជួយឲ្យក្រសែភ្នែកប្រែមកមើលបានច្បាស់ល្អ និងការពារបញ្ហាទាក់ទងនឹងជំងឺភ្នែកផ្សេងៗបានទៀតផង។

៧. ជួយការពារស្បែក សក់ និងថ្លើម

វីតាមីន Biotin វីតាមីន B12 និងប្រូតេអ៊ីនផ្សេងទៀតមានក្នុងស៊ុតមាន់ អាចជួយពង្រឹងសុខភាពស្បែក និងសក់បានយ៉ាងល្អប្រសើរ។ ជាងនេះទៅទៀត សារធាតុ Phospholipids ដែលមានក្នុងស៊ុត ក៏អាចជួយបញ្ចេញជាតិពុលពីថ្លើមបានថែមទៀត។

៨. ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក

សារធាតុ Choline មានក្នុងស៊ុត អាចជួយកាត់បន្ថយហានិភ័យជំងឺមហារីកបាន។ យោងតាមការសិក្សាមួយបានបង្ហាញថា ស្រ្តីដែលទទួលទានស៊ុតមាន់ជាប្រចាំ កាត់បន្ថយហានិភ័យជំងឺមហារីកសុដន់បានដល់ទៅ ១៥%។

៩. ជួយកាត់បន្ថយហានិភ័យ ជំងឺសរសៃឈាមបេះដូង

សារធាតុកូឡេស្តេរ៉ូល ដែលមានក្នុងស៊ុត មានតុល្យភាពជាមួយជាធាតុ Phospholipids ហេតុនេះវាគ្មានផលប៉ះពាល់អាក្រក់ដល់សុខភាពទេ ហើយបែរជាជួយបន្ថយកូឡេស្តេរ៉ូលក្នុងរាងកាយវិញថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ស៊ុតមាន់មានផ្ទុក អាស៊ីតខ្លាញ់អូមេហ្គា៣ ដែលជួយដល់បញ្ហាសុខភាពទាក់ទងនឹងសរសៃឈាមបេះដូងទាំងមូលតែម្តង៕ 

អ្នកវិទ្យសាស្រ្តអាមេរិក បានបង្ហាញថា ការទទួលទានស៊ុតមាន់ជាអាហារពេលព្រឹករៀងរាល់ថ្ងៃ អ្នកអាចស្រកទម្ងន់បានយ៉ាងរហ័សទ្វេដងឯណោះ

ប្រភព៖ Natural Medicine House

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]