ភ្នំពេញ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតមានឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ត្រង់ចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ  និងបង្កឡើងដោយ បុរសពីរនាក់ជិះម៉ូតូម៉ាកសេ១០០ ស៊េរី ឆ្នាំ២០០០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AB-7644 បានបើកបុករថយន្តមួយគ្រឿង ដែលចតស្ងៀមបណ្តាល ឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ ក្រោយពេលបញ្ជូនទៅដល់ មន្ទីរពេទ្យកាល់ម៉ែត។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ ខាងលើនេះ បានឲ្យដឹងថា បុរសម្នាក់ដែលស្លាប់ ក្នុងហេតុការណ៍នោះ មានឈ្មោះ ខុន កុសល អាយុ៣១ឆ្នាំ ជាអ្នករត់តុការ ស្នាក់នៅ សង្កាត់ព្រែកហូរ ស្រុកតាខ្មៅ ខេត្តកណ្តាល ជាអ្នកជិះពីក្រោយ និងអ្នករងរបួសធ្ងន់មាន ឈ្មោះ កែវ សំណាង អាយុ១៧ឆ្នាំ ជាអ្នករត់តុការដូចគ្នា ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ប្រភពដដែលបានបន្តថា មុនមុនពេលកើតហេតុគេ បានឃើញបុរសពីរអ្នកជិះម៉ូតូ ម៉ាកសេ១០០ ស៊េរី ឆ្នាំ២០០០ ដែលជិះឌុបគ្នាពីរនាក់ ធ្វើដំណើរ លើកំណាត់ផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចជិតភោជនីយដ្ឋានកំពត ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិ លេខ២ ក៏បានបុករថយន្តម៉ាក ហ្វុ្សយស៊្សូ ដែលចតស្ងៀមនៅអែបចិញ្ចើមផ្លូវ បណ្តាលឲ្យអ្នកជិះម៉ូតូទាំងពីរនាក់ ដួលបោកខ្លួនរងរបួសសន្លប់ស្តូកស្តឹង ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត បានមួយសន្ទុះ ក្រោយមកអ្នករងរបួសម្នាក់ ឈ្មោះ ខុន កុសល បានស្លាប់បាត់បង់ជីវិត ។

ចំពោះករណីនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ ខណ្ឌមានជ័យបានសហការ ជាមួយនគរបាល ការិយាល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ ចុះវាស់វែង និងដកហូតទាំងរថយន្ត ទាំងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕

ដក​ស្រង់​ពី​គេហទំព័រ​ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]