ភ្នំពេញ៖ បើទោះជាពេលវេលាកន្លងទៅ រយៈពេលប្រហែល១ខែហើយ ដែលតារាកំប្លែង នាយហុងដា បានលេងកំប្លែងដៃគូ ជាមួយអតីតភរិយា អ្នកនាងឃ្មឹប ក្នុងក្រុមកំប្លែង នាយកុយ នៅអំឡុងពេលសម្តែងរួមគ្នា មានអ្នកសិល្បៈ ក៏ដូចជាទស្សនិកជនជាច្រើន គិតថា នាយហុងដា អាចនឹងត្រឡប់ជុំអតីតភរិយា វិញ ព្រោះភរិយាលោក ក៏បានទទួលមរណៈភាព ហើយអតីតភរិយាក៏ត្រឡប់មកវិញ ស្របពេលលោកកំពុងខូចចិត្ត។

ជាការឆ្លើយតប តារាកំប្លែង នាយហុងដា បានប្រាប់ Looking TODAY ក្នុងពេលដែលលោកទៅចូលរួម កម្មវិធីបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមថា បើទោះជាពេលនេះ ភរិយា ជាទីស្រលាញ់ លោកបានទទួលមរណភាព រយៈពេលប្រហែល១ខែ ជាងក៏ពិតមែន តែលោកនៅតែនឹករលឹកសោកសៅ ដូច្នេះលោកមិនអាចមានពេល គិតរឿងអ្វីផ្សេង ក្រៅពីធ្វើការរកលុយ ហើយបើនិយាយ ពីទំនាក់ទំនងជាមួយ អតីតភរិយា គឺរាប់អានគ្នាត្រឹមបងប្អូនរួមក្រុមកំប្លែង តែប៉ុណ្ណោះ។

នាយហុងដា បានអះអាងយ៉ាងច្បាស់ថា "ទំនាក់ទំនងខ្ញុំ និងអតីតភរិយា អ្នកនាង ឃ្មឹប គឺមិនអាចត្រឡប់ ទៅមានទំនាក់ទំនងស្នេហា ស្វាមីភរិយាទេ ព្រោះថាពេលនេះ លោកស្រលាញ់រាប់អានដូចបងប្អូន និងក្រុមកំប្លែង ជាមួយគ្នា តែប៉ុណ្ណោះ ម្យ៉ាងចិត្តខ្ញុំស្រលាញ់ភរិយាក្រោយ (ភរិយាស្លាប់) ខ្លាំង មិនអាចមានអ្នកជំនួសបានទេ"៕

លោកមិនអាចមានពេល គិតរឿងអ្វីផ្សេង ក្រៅពីធ្វើការរកលុយ ហើយបើនិយាយ ពីទំនាក់ទំនងជាមួយ អតីតភរិយា គឺរាប់អានគ្នាត្រឹមបងប្អូនរួមក្រុមកំប្លែង តែប៉ុណ្ណោះ

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]