ភ្នំពេញ៖ កីឡាការិនីតៃខ្វាន់ដូឆ្នើម ស៊ន សៀវមីុ បានចាកចេញពីព្រះរាជាណាចក្រកម្ពុជាហើយ កាលពីយប់មិញ ដើម្បីទៅចូលរួមប្រកួតតៃក្វាន់ដូ WTF ជ្រើសរើសជើងឯកពិភពលោក 2017 Muju Championships World Taekwondo នៅសាធារណៈរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៤-៣០ ខែមិថុនាឆាប់ៗខាងមុខនេះ។

ចំពោះការចាកចេញទៅប្រកួតលើកនេះ ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើន បានជូនពរ ស៊ន សៀវមីុ ផងដែរ ដើម្បីឲ្យកីឡាការិនីរូបនេះ ទទួលបានជោគជ័យក្នុងការប្រកួតដែលជាលក្ខណៈអន្តរជាតិ មិនតែប៉ុណ្ណោះ សៀវមីុ ត្រូវបានគេរំពឹងថា នាងនឹងអាចឈ្នះបានមេដាយទៀតផង ដោយសារតែកីឡាការិនីកម្ពស់ខ្ពស់រូបនេះ មានបទពិសោធន៍ច្រើនចំពោះការប្រកួត មិនថាជាតិ ឬអន្តរជាតិ។

យ៉ាងណាមិញ កីឡាការិនីរូបនេះ បង្ហោះសារប្រាប់អ្នកគាំទ្រឲ្យដឹងថា នាងមិនត្រឹមតែមានឈ្មោះទៅប្រកួតនៅកូរ៉េតែមួយនេះទេ ពោលគឺនៅពេលដែលនាងត្រលប់មកវិញ សៀវមីុ ត្រូវត្រៀមប្រកួតព្រឹត្តការណ៍មួយផ្សេងទៀត គឺកីឡាស៊ីហ្គេម ដែលប្រព្រឹត្តឡើងនៅប្រទេសម៉ាឡេស៊ី។ 

ស៊ន សៀវមីុ និង ហ្វីណា កូនស្រីរបស់ វ៉ន វីវ៉ា

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ 2017 Muju Championships World Taekwondo អាចនឹងមានឧបសគ្គច្រើន សម្រាប់អត្តពលិកកម្ពុជា ដោយសារមានអត្តពលិកដល់ទៅជិត ១,៧០០នាក់ មកពី ១៨១ប្រទេសឯណោះចូលរួម ពោលគឺព្រឹត្តិការណ៍នេះមានកម្រិតខ្ពស់ជាងការប្រកួតកីឡាអូឡាំពិកទៅទៀត។

ស៊ន សៀវមីុ បានបញ្ជាក់ថា ខ្លួនបានត្រៀមរួចរាល់ហើយ ដើម្បីចួលរួមប្រកួតកម្រិតពិភពលោកនេះ ហើយក៏មិនហ៊ានប្រាថ្នាខ្ពស់ប៉ុន្មានដែរ ដោយសារតែរបួសជង្គង់មិនទាន់ជា១០០%នៅឡើយទេ ហើយព្រឹត្តការណ៍នេះដែរ គឺមានការពិបាកជាង ព្រឹត្តការណ៍អូឡាំពិក៕ 

ស៊ន សៀវមីុ និងក្រុមអត្តពលិកផ្សេងទៀត ដែលចេញទៅប្រកួត
ស៊ន សៀវមីុ និង ជី ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]