ភ្នំពេញ៖ បើទោះបី តារាសម្តែងស្រី ដេននី ក្វាន់ មិនអាចឡើងសម្តែង ឬមានសកម្មភាពអ្វីទាំងអស់ នៅក្នុងសិល្បៈបានក៏ដោយ តែនាង ក៏អាចដើរថត ឲ្យសម្អាងការគេបានដែរ។

កាលពីម្សិលមិញនេះដែរ តារាស្រីរូបនេះ បានបង្ហាញសម្រស់ ជាមួយនឹង ឈុតកូនក្រមុំ យ៉ាងស្រស់ស្អាត បែបប្រពៃណីខ្មែរ ក្រោយពីស្ងាត់មុខអស់មួយរយៈ។

នៅក្នុងនោះដែរ នៅពេល ដែលកញ្ញា ដេននីក្វាន់ បានគ្រងនូវឈុតប្រពៃណីខ្មែរបែបនេះ បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល ព្រោះរាល់ដង គេតែងតែឃើញនាង បញ្ចេញនូវសម្រស់ដើមទ្រូង យ៉ា់ងស៊ិចស៊ី ហើយជាពិសេស ពួកគេ ក៏សំណូមពរ ឲ្យកញ្ញា ស្លៀកឈុតសុភាព ឲ្យច្រើនជាង ឈុតស៊ិចស៊ី ព្រោះថា វាមើលទៅស្រស់ស្អាតខ្លាំង និងថ្លៃថ្នូរ សាកសមជាសុភាពនារី៕

ចង់ដឹងថា នៅពេល កញ្ញា ដេននី ក្វាន់ គ្រងនូវឈុតប្រពៃណីខ្មែរ ស្រស់ស្អាតយ៉ាងណា តោះមើលរូបថតខាងក្រោម៖

ក្នុងឈុតសម្អាងការ របស់ដេននីក្វាន់
តារាសម្តែងស្រី ដេននីក្វាន់​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់