ភ្នំពេញ៖  ប្រជាប្រិយភាពរបស់កញ្ញា យូរី និងលោកប៊ីម៉ូ ពិតជាមានសន្ទុះកើនឡើងខ្លាំងមែនទែន បន្ទាប់ពីអ្នកទាំងពីរបានសហការគ្នាចេញបទ “ចាក់ទឹកដូង”។ យ៉ាងណាមិញ ថ្មីៗនេះដៃគូចម្រៀងដ៏ល្បីមួយគូនេះ បានចេញ Teaser  ចម្រៀងថ្មីមួយបទទៀតហើយ គឺបទ “ចង់ទៅណា?”

“ចង់ទៅណា?” ពិតជាកន្ត្រាក់អារម្មណ៍ និងត្រូវចិត្តយុវវ័យ  ដែលនិពន្ធដោយ ប៊ីម៉ូ ផ្ទាល់ រួមជាមួយ J-Pok ផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ អត្ថន័យនៃបទចម្រៀងនេះ  នឹងធ្វើឲ្យអ្នកស្តាប់  នឹកឃើញដល់មិត្តភក្តិដែលធ្លាប់ទៅណាមកណាជាមួយគ្នាជាក់ជាពុំខាន។

គួរបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ បទ “ចាក់ទឹកដូង” ដែលល្បីខ្លាំងរបស់ កញ្ញា យូរី និង លោក ប៊ីម៉ូ ទទួលបានការទស្សនាក្នុងChannel យូធូបមួយដល់ទៅជាង២០លានដងឯណោះ។  អ៊ីចឹងយើងចាំមើលទាំងអស់គ្នាថាតើបទ “ចង់ទៅណា?” នេះ នឹងល្បីខ្លាំងដែរឬយ៉ាងណា៕

សូមស្តាប់ និងទស្សនា បទ “ចង់ទៅណា?” តាមរយៈវីដេអូ Teaser ខាងក្រោម៖

កញ្ញា យូរី និង លោក ប៊ីម៉ូ
កញ្ញា យូរី លោក ប៊ីម៉ូ និងក្រុមរាំ
កញ្ញា យូរី និង លោក ប៊ីម៉ូ ក្នុងសកម្មភាពថត MV
កញ្ញា យូរី និង លោក ប៊ីម៉ូ ក្នុងសកម្មភាពថត MV
កញ្ញា យូរី និង លោក ប៊ីម៉ូ ក្នុងសកម្មភាពថត MV
កញ្ញា យូរី និង លោកប៊ីម៉ូ មិត្តភក្តិ
កញ្ញា យូរី
លោក ប៊ីម៉ូ
កញ្ញា យូរី
លោក ប៊ីម៉ូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]