(ភ្នំពេញ)៖ ទោះបីជាហួសច្រើនថ្ងៃបន្តិចក្ដី ក៏តារាចម្រៀងដែលទទួលបានជោគជ័យ យ៉ាងគាប់ប្រសើរ លោក ឆន សុវណ្ណរាជ ហាក់មិនអស់ចិត្ត ឬស្ងប់ចិត្តចំពោះរឿងមួយឡើង ពោលគឺលោកនៅតែចិញ្ចឹមចិត្តចង់ចាំ និងធ្វើឲ្យទាល់តែបាន។ រឿងដែល ឆន សុវណ្ណរាជ នៅតែមិនអស់ចិត្តនោះ គឺការមិនបានចូលរួម ក្នុងកម្មវិធីខួបកំណើត របស់ លោក ណុប បាយ៉ារិទ្ធ និង អ្នកនាង ប៊ុន ចាន់និមល ទើបធ្វើឲ្យលោក ឆន សុវណ្ណរាជ សម្រេចធ្វើឲ្យខួបជាថ្មី ជូនអ្នកទាំងពីរ ក្នុងថ្ងៃតែមួយតែម្ដង។

ទោះបីជាអាជីពជាការងារសិល្បៈ មមាញឹកយ៉ាងណាក៏ដោយ លោក ឆន សុវណ្ណរាជ និងអ្នករួមអាជីពមួយចំនួន បានរៀបចំពិធីខួបកំណើតឲ្យ អ្នកនាង ចាន់ កែវនិមល និងលោកណុប បាយ៉ារិទ្ធ កាលពីម្សិលមិញនេះ ខណៈដែលពួកគេមានពេលទំនេរ ពីការងារសិល្បៈ។

យោងតាម Instragram របស់លោក ឆន សុវណ្ណរាជ បានសរសេរទៅកាន់អ្នកនាង ចាន់ កែវនិមលថា «រីករាយថ្ងៃខូបកំណើតប្អូនស្រី ហួសថ្ងៃរាងយូរតិចដែរ សុំទោសផង ព្រោះតែយើងរវល់រៀងៗខ្លូន ជូនពរឲ្យជោគជ័យគ្រប់ភារកិច្ច»។ ចំណែកឯលោក ណុប បាយ៉ារិទ្ធ លោកសរសេរថា «រីករាយថ្ងៃខួបកំណើតបងប្រុស ហួសថ្ងៃរាងយូរតិចដែរ សុំទោសផង ព្រោះតែយើងរវល់រៀងខ្លូន ជូនពរឲ្យជោគជ័យគ្រប់ភារកិច្ច»។

នេះហាក់បានបញ្ជាក់ពីទឹកចិត្ត ស្រឡាញ់រាប់អានគ្នា ចំពោះអ្នករួមជាជីពជាមួយគ្នា ជាយូរណាស់មកហើយ។ យ៉ាងណាមិញអ្នកនាង ចាន់ កែវនិមល និងលោកណុប បាយ៉ារិទ្ធ នៅតែសម្ដែងនូវក្ដីរំភើប សប្បាយរីករាយ ហើយមានភាពកក់ក្ដៅ ក្នុងនាមជាអ្នករួមអាជីពជាមួយ៕

ពិធីខួបកំណើតរបស់ លោក ណុប ប៉ាយ៉ារិទ្ធិ និង ចាន់ កែវនិមល
អ្នកនាង ចាន់ កែវនិមល និងមិត្តរួមសិល្បៈ
ឆន សុវណ្ណរាជ និង ចាន់ កែវនិមល
ឆន សុវណ្ណរាជ និង ណុប ប៉ាយ៉ារិទ្ធិ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល