ភ្នំពេញ៖ ពេលវេលាចេះតែរំកិលទៅមុខ សម្រស់ក៏កាន់តែប្រែប្រួលទៅតាមពេលវេលាផងដែរ ថ្មីៗនេះ តារាកំប្លែងល្បី នាយពាក់មី បានបង្ហោះនូវរូបថតអនុស្សាវរីយ៍២ សន្លឹក ដែលបានឈរថតជាមួយនឹងក្មេងស្រីម្នាក់ កាលពី៥ឆ្នាំមុខ ដោយពេលនេះនាងបានធំពេញរូបពេញរាង ថែមទាំងមានមុខមាត់ស្រស់ស្អាត គួរឲ្យស្រលាញ់ថែមទៀតផង។

មិនបាច់ឆ្ងល់ថាជាអ្នកណានោះទេ គឺតារាកំប្លែងស្រីវ័យក្មេង កូនស្រីសំណព្វរបស់លោកតា វ៊ិចទ័រ គឺកញ្ញា វ៉ាន់ នីឡានេះឯង ដែលបច្ចុប្បន្ននេះ រូបសម្រស់របស់នាងកាន់តែស្រស់ស្អាតឡើងៗ ពេញក្រមុំស្តូកតែម្តង។ អ្វីដែលពិសេសនោះ តារាស្រីរូបស្រស់នេះ ថែមទាំងមានគូដណ្តឹងហើយទៀតផង។

ដោយឡែក ក្រឡេកមកទំនាក់ទំនង រវាង វ៉ាន់ នីឡា ជាមួយនឹងសមាជិកក្រុម កំប្លែងនាយពាក់មី ទាំងអស់វិញ គឺអាចនិយាយបានថា ពួកគេស្រលាញ់រាប់អានគ្នា ដូចជាបងប្អូនដូច្នោះដែរ។​ មិនតែប៉ុណ្ណោះ នីឡា គឺជាសមាជិក ដែលទទួលបានការស្រលាញ់ និងការមើលថែ យ៉ាងល្អជាងគេ ពីសំណាក់រៀមច្បងផងដែរ៕  

រូបនាយពាក់មី និង នីឡា កាលពី៥ឆ្នាំមុន
រូប នីឡា បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា