កំពង់ស្ពឺ៖ ជារឿងដ៏អស្ចារ្យ និងមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា ដែលប្រភេទរថយន្តម៉ាកហ្ស៊ីប ២គ្រឿង បានចំណាយពេលរហូត៣៤ថ្ងៃ ឡើងទៅដល់កំពូលភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេបង្អស់នៅកម្ពុជា មានកម្ពស់ប្រវែង ១៨១៣ម៉ែត្រ។

ដោយយោងតាមគណនីហ្វេសប៊ុក Pol Rider បានបង្ហោះរូបភាព ភ្ជាប់ជាមួយវីដេអូឲ្យដឹងថា «កំពស់ 1813 m ពួកគាត់អាចឡើងដល់ក្នុងរយៈពេល 34ថ្ងៃ ពិតជាអស្ចារ្យមែន។ យើងសាកស្រមៃមើលថា យើងអាចរស់នៅបានទេក្នុងព្រៃជ្រៅរយៈពេលជាងមួយខែស៊ូទ្រាំនឹងការលំបាកគ្រប់បែបយ៉ាង ខ្វះទឹក ខ្វះស្បៀង ឡានខូច អាកាសធាតុជាងដប់អង្សា ផ្លូវធ្វើដំណើរឡើងចំងាយ៨គីឡូ និងកំពស់1813 m ដូចពួកគាត់បានទេ។ ហើយឡានបៃតងនេះបានដាច់កាបពេលសណ្តោងឡើងភ្នំ រួចក្រឡាប់ធ្លាក់មកក្រោមក្នុងចំងាយជាង៥០m ហើយបណ្តាលឲ្យ Driver និង Co-Driver បានរងរបួសស្រាល។ តែយ៉ាងណាក៏ដោយពួកគាត់បានបំបែបកំណត់ត្រាជិះឡាន off-road ឡើងកំពូលភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាមុនគេ។ សូមបញ្ជាក់ថា ភ្នំឱរ៉ាល់គ្មានផ្លូវសំរាប់ឡាន ឬម៉ូតូឡើងដូចនៅភ្នំបូកគោនោះទេ»..។

គួរបញ្ជាក់ថា នេះគឺជាដំណើរផ្សងព្រេងមួយដ៏អស្ចារ្យ ហើយនៅក្នុងនោះ ក៏មានបងប្អូន មហាជនជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ធ្វើការអបអរសាទរ និងកោតសរសើរផងដែរ ដែលពួកគាត់បានព្យាយាម អត់ធ្មត់សម្រេចបានគោលដៅជោគជ័យបែបនេះ៕ 

ទិដ្ឋភាពរថយន្តក្រឡាប់ ពេលឡើងភ្នំឱរ៉ាល់
ទិដ្ឋភាពរថយន្ត ពេលឡើងភ្នំឱរ៉ាល់
រថយន្តក្រឡាប់ ពេលឡើងភ្នំឱរ៉ាល់
ចំណាយពេលរហូតដល់៣៤ថ្ងៃ ឡើងទៅដល់កំពូលភ្នំ
រថយន្តឡើងភ្នំឱរ៉ាល់ ដែលមានកម្ពស់ ១៨១៣ម៉ែត្រ
រថយន្តប្រភេទហ្ស៊ីប ឡើងភ្នំឱរ៉ាល់បានជោគជ័យ
រថយន្តក្រឡាប់ ពេលឡើងភ្នំឱរ៉ាល់
ទិដ្ឋភាពឈប់សម្រាក អំឡុងពេលឡើងភ្នំឱរ៉ាល់
អបអរសាទរ បង្កើតកំណត់ត្រា បើករថយន្តឡើងភ្នំឱរ៉ាល់បានជោគជ័យ

រូបភាព និងវីដេអូ៖ Pol Rider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]