ភ្នំពេញ៖ លោក ងួន ចានដេវីត ហៅជីដេវីត ដែលប្រិយមិត្តស្គាល់ថា ជាតារារ៉េប និងជាអ្នកនិពន្ធវ័យក្មេងមួយរូប ដែលចូលចិត្តលេងស្ទាយតុបតែងខ្លួនប្លែកៗ គួរឲ្យចាប់អារម្មណ៍ ដែលជាពិសេសនោះ គឺរាល់ពេលឡើងឆាកម្តងៗ អាចនិយាយថា តារាប្រុសរូបនេះតែងតែ តុបតែងស្ទាយសម្លៀកបំពាក់ខុសប្លែកដាច់ ពីតារាប្រុសដទៃទៀតតែម្តង។ 

រហូតដល់អ្នកគាំទ្រលាន់មាត់ថា៖ «បើមិនប្លែកម៉េចនឹងហៅថា ជីដេវីតទៅ»។

តារារ៉េប ងួន ចាន់ដេវីត

ជាការពិតណាស់ ក្រៅពីម៉ូតសម្លៀកបំពាក់ និងស្ទាយតុបតែងខ្លួនប្លែកៗរបស់លោក ដេវីតហើយ ថ្មីៗនេះអ្នកគាំទ្រក៏ចាប់អារម្មណ៍ឃើញ នូវម៉ូតក្រចកថ្មីរបស់លោក ដែលបានលាបពណ៌ខ្មៅ និងពណ៌ក្រហម គ្រប់ម្រាមដៃទាំង១០តែម្តង។

អាចនិយាយបានប្លែកភ្នែក សម្រាប់អ្នកគាំទ្រ ដែលតារាប្រុសបែរមកលាបពណ៌ក្រចកដូចជាមនុស្សស្រី។ ដោយឡែកបើតាមបរទេសវិញ តារាប្រុសដែលលាបថ្នាំក្រចកបែបនេះ ភាគច្រើនគឺជាតារាចម្រៀងបែបរ៉ក់ ដោយការលាបក្រចកបែបនេះ គឺជារឿងធម្មតាទៅហើយសម្រាប់ពួកគេ៕ 

ពណ៌ក្រចក តារារ៉េប ងួន ចាន់ដេវីត
តារារ៉េប ងួន ចាន់ដេវីត
តារាបរទេស ដែលលាបពណ៌ក្រចក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត