ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ មានរថយន្តធុនធំមួយគ្រឿង បានមកបុក រថយន្តម៉ាក Prius ពណ៌ស របស់លោក DJ Hero ដែលលោកជាពិធីករនៅក្នុងទូរទស្សន៍អាស៊ីអាគ្នេយ៍។

ខណៈពេលនេះ រូបលោក កំពុងតែធ្វើការដោះស្រាយ ជាមួយនឹងម្ចាស់រថយន្ត មិនដឹងថាយ៉ាងណានៅឡើយទេ ហើយរថយន្តរបស់លោក ក៏មិនទាន់ដឹងថា ខូចខាត ត្រូវចំណាយថវិកាប៉ុន្មាននោះដែរ។

គួរបញ្ជាក់ផងដែរ កាលពីសប្តាហ៍មុន លោកទើបតែបាត់កាបូបលុយ ឥលូវនេះមក ត្រូវគេបើកបុកទៀត។ ពិតជាជួបរឿង មិនល្អទាល់តែសោះ សម្រាប់DJ Hero ក្នុងខែនេះ ហើយក្នុងនោះ ក៏មានបណ្តាអ្នកគាំទ្រ បានប្រាប់ ឲ្យលោកទៅស្រោចទឹកចេញទៅ​ ព្រោះមានរឿងអាក្រក់ជាប់រហូត៕

DJ Hero

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

DJ Hero