ភ្នំពេញ៖ ថ្ងៃទី១៩ មិថុនា ២០១៧, ថ្មីៗកន្លងមកនេះ ក្រុមហ៊ុនសាមសុងបានសម្ពោធទូរស័ព្ទ GALAXY S8 | S8+ ដ៏ថ្មីស្រទ្បាង ធ្វើឲ្យពិភពលោក និង ក្រុមហ៊ុនផ្ទាល់មានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសារទទួលបាននូវការគាំទ្រជាច្រើនកុះករពីសំណាក់អ្នកប្រើប្រាស់ជាច្រើនរាប់លានអ្នក។

ក្រុមហ៊ុនសាមសុងបានសម្ពោធទូរស័ព្ទ GALAXY S8 | S8+ ដ៏ថ្មីស្រទ្បាង ធ្វើឲ្យពិភពលោក និង ក្រុមហ៊ុនផ្ទាល់មានភាពភ្ញាក់ផ្អើលជាខ្លាំង

ទោះបីជាចំនួនស្តុកដំបូងនៃទូរស័ព្ទនេះចេញលក់មានចំនួនកំណត់ក៏ដោយ ក៏ក្រុមហ៊ុនសាមសុងបានលក់ S8 និងS8+ រហូតដល់ជាង 5 លានគ្រឿងទូទាំងសកល។ យោងតាមទីផ្សារភាគហ៊ុន Yuanta នៃប្រទេសកូរ៉េ (តាមរបាយការណ៍ The Korea Herald) ក្រុមហ៊ុនរំពឹងទុកថា ការលក់នឹងអាចឈានទៅដល់ 50.4 លានគ្រឿង នៅក្នុងឆ្នាំ ២០១៧ ហើយកំពូលស្មាតហ្វូន S8+ អាចរកចំណូលពីការលក់រហូតដល់ 27.1 លានដុល្លាអាមេរិក ស្មើរនឹង 54% នៃការលក់សរុប។

GALAXY S8 | S8+ គឺជាទូរស័ព្ទដំបូងដែលត្រូវបានរចនាទ្បើងដោយបំពាក់នូវអេក្រង់ដ៏ធំភ្លឺច្បាស់ល្អ។ គែមសងខាងនៃទូរស័ព្ទធ្វើពីលោហៈសុទ្ធ និងបំពាក់នូវ Infinity Display ដែលធ្វើឲ្យមានរូបរាងស្អាត និងមានភាពរលោងងាយស្រួលចាប់កាន់។

ទោះបីជាចំនួនស្តុកដំបូងនៃទូរស័ព្ទនេះចេញលក់មានចំនួនកំណត់ក៏ដោយ ក៏ក្រុមហ៊ុនសាមសុងបានលក់ S8 និងS8+ រហូតដល់ជាង 5 លានគ្រឿងទូទាំងសកល

អ្នកគាំទ្រស្មាតហ្វូនតែងតែជជែកគ្នាពីទំហំស្មាតហ្វូនដែលអាចធ្វើឲ្យពួកគេអាចចាប់កាន់សមល្មម។ បែបនេះហើយក្រុមហ៊ុនសាមសុងក៏បានរកឃើញដំណោះស្រាយដ៏វិសេសវិសាលមួយដោយបំពាក់នូវប៊ូតុងដែលបង្កប់ក្នុងអេក្រង់។

ទូរស័ព្ទអត់គែមដ៏ស្រស់ស្អាតទាំងនេះ ដែលដាំទៅដោយគ្រឿងលម្អបច្ចេកវិទ្យារបស់ស្មាតហ្វូន ក្រុមហ៊ុនសាមសុង បានវាយលុកទីផ្សារកម្ពុជាកាលពីដើមខែឧសភាមកម្ល៉េះ។ ដោយមានការគាំទ្រទូទាំងសកលលោកបែបនេះ ធ្វើឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបំពេញតម្រូវការរបស់អតិថិជនទាន់ពេលវេលា។

លោក Seungho Choi នាយកគ្រប់គ្រងនៃសាមសុងសាខាកម្ពុជា បានមានប្រសាសន៍ថា៖ «សន្ទុះនៃការលក់ទូរស័ព្ទ Galaxy S8 ជាទូទៅ មានកម្រិតខ្លាំងនៅតាមខេត្តធំៗក្នុងព្រះរាជាណាចក្រកម្ពុជា ដែលលើសពីអ្វីដែលយើងបានរំពឹងទុក។ ភាពខ្លាំងនៃការសម្ពោធទូរស័ព្ទ Galaxy S8 គឺការជឿទុកចិត្តពីអ្នកប្រើប្រាស់ខ្មែរជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុនសាមសុងសូមបង្ហាញការពេញចិត្ត និងថ្លែងអំណរគុណដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា សម្រាប់ការជឿទុកចិត្តចំពោះស្លាកយីហោសាមសុង»។

បើសិនអ្នកមិនទាន់បានប្រើ GALAXY S8 | S8+ អ្នកអាចទៅរកជាវបាននៅហាងទំនើបសាមសុងទូទាំងប្រទេសកម្ពុជា។ សូមអញ្ជើញមកកាន់ហាងសាមសុងថ្ងៃនេះ!

សម្រាប់ព័ត៍មានបន្ថែម (អង់គ្លេស)៖ www.samsungmobilepress.com ឬ http://news.samsung.com/galaxy

សម្រាប់ព័ត៍មានពីការកម្ម៉ង់ (ខ្មែរ)៖ http://www.samsunghotpromotion.com/

សន្ទុះនៃការលក់ទូរស័ព្ទ Galaxy S8 ជាទូទៅ មានកម្រិតខ្លាំងនៅតាមខេត្តធំៗក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រុមហ៊ុនសាមសុងសូមបង្ហាញការពេញចិត្ត និងថ្លែងអំណរគុណដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា សម្រាប់ការជឿទុកចិត្តចំពោះស្លាកយីហោសាមសុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]