ភ្នំពេញ៖ ក្រោយមានរឿងរ៉ាវបែកបាក់គ្នាជាមួយអតីតស្វាមីលោក យុត្ថារ៉ា ឆានី អ្នកនាងចន ច័ន្ទលក្ខិណា ត្រូវធ្វើតួនាទីពីរ គឺត្រូវធ្វើជាឪពុកផង និងធ្វើជាម្តាយផង ដោយបានរ៉ាប់រងទទួលបន្ទុកចិញ្ចឹមមើលថែកូនស្រីជាទីស្រលាញ់តែមួយរបស់ខ្លួន ដែលមានឈ្មោះថាជូលី តែម្នាក់ឯង។

កាលពីម្សិលមិញនេះ ក្នុងហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះវីដេអូខ្លីមួយរបស់ជូលីកូនស្រីខ្លួនផងដែរ ដោយនៅក្នុងវីដេអូខ្លីនោះ បាន បង្ហាញពីការនិយាយភាសាអង់គ្លេសរបស់ ជូលី ក្នុងប្រធានបទនិយាយអំពីម្តាយ។

កុមារី ជូលី បានអានអត្ថបទនេះជូនអ្នកនាង ចន ច័ន្ទលក្ខិណា នៅក្នុងថ្ងៃខួបកំណើត របស់អ្នកនាងផ្ទាល់តែម្តង។

ទន្ទឹមនឹងនេះ អ្នកនាង ចន ច័ន្ទលក្ខិណាក៏បានប្រាប់នៅលើវីដេអូនេះថា៖ «Thank my love sweetie for ur great status to me !!! I'm very excited !!! តែ Mummy ស្តាប់អត់បាន ទេ អត់ដឹងថាម៉េច កាត់យល់បានខ្លះ បងប្អូនណាស្តាប់បានជួយបកប្រែឱ្យខ្ញុំផង»។

គួរឱ្យដឹងផងដែរថា តារាសម្តែងស្រីជើងចាស់ និងជាតារាមួយដួង ដែលនៅមាន កេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងសង្គមសិល្បៈខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បច្ចុប្បន្ន ក្រៅពីអាជីពជាអ្នកសិល្បៈអ្នកនាងក៏នៅមានមុខជំនួញដ៏ធំមួយនៅក្នុងដៃផងដែរ ដោយបានបើកហាងថែរក្សាសម្ផស្សមួយកន្លែងមានឈ្មោះថា «ចនច័ន្ទសាឡន» ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជន។

ក្រៅពីអាជីពជាអ្នកសម្តែង និងជាអ្នកជំនួញ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏នៅមានអាជីពជាពិធីការិនីដ៏ល្បីម្នាក់ផងដែរ៕

ទស្សនាវីដេអូរបស់ជូលី កូនស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ដូចខាងក្រោមនេះ៖

រូបភាព៖ អ្នកនាង ចន ច័ន្ទលក្ខិណា និងកូនស្រី
រូបភាព៖ អ្នកនាង ចន ច័ន្ទលក្ខិណា និងកូនស្រី
រូបភាព៖ អ្នកនាង ចន ច័ន្ទលក្ខិណា
រូបភាព៖ អ្នកនាង ចន ច័ន្ទលក្ខិណា
រូបភាព៖ ជូលី កូនស្រី អ្នកនាង ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា