ភ្នំពេញ​៖ តារាសម្តែងស្រីវ័យក្មេង និង​ស្រស់​សោភា​ កញ្ញា ម៉ៅ គីម​ធីតា ​ក្លាយជា​តារា​សិច​ស៊ី ​និង​កំពុង​ទទួល​ការគាំទ្រ​​ ក្នុងនាម​ជា​តួ​សម្តែង​ ជាច្រើន​រឿង​បន្តបន្ទាប់ ជាមួយនឹង​ភាពលេច​ធ្លោ​ នូវ​សម្រស់​របស់​នាង​ផងដែរ ។​

​តារា​វ័យក្មេង​រូបសម្រស់ម៉ាបេន កញ្ញា ម៉ៅ គីម​ធីតា ​បាន​ប្រាប់ភ្នាក់ងារយើងថា ការតែងខ្លួន​សិច​ស៊ី​ ដោយសារតែ​ខាង​អ្នកដឹកនាំ​ គាត់​តម្រូវ​ស្លៀកពាក់​សិច​ស៊ី និង​​ធ្វើជា​តួ​បែប​អ្នកមាន ​ស្រស់ស្អាត​បែបនេះ​ក្នុង​រឿង មន្ត​ស្នេហ៍​លេខា ។ ណាមួយ​នាង​ក៏​ទទួលបាន ​តំណែង​ថត​តួរងផង ​តួឯក​ផង​ដូច​ជា​ក្នុង​រឿង “​សង្គ្រាមមរតក​” ដូចគ្នា​ដែរ​។ សម្រាប់​ការលេង​ជា​តួឯក​ ឬ​តួរង និង បែប​សិច​ស៊ី​នោះ ​នាង​គិតថា​មិន​ពិបាក ​សម្រាប់​នាង​ឡើយ ​ដោយ​នាង​តែងតែ​ខំប្រឹង ​ចំពោះ​ការងារ​សម្តែង​នេះ​។

​ទោះជាសិចស៊ីបន្តិច​ តារា​វ័យ​១៩​ឆ្នាំ​រូបនេះ ​បាន​បន្ថែមថា ប្រឡូក​ការងារ​សម្តែង​ ទើបតែ​បាន​មួយឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​បើ​និ​​យាយ​ក្នុង​ពិភាព​សិល្បៈ​ បាន​រយៈពេល​៣​ឆ្នាំ​មកហើយ​។ ពីដំបូង​ឡើយ​ នាង​ជា​អ្នក​បង្ហាញ​ម៉ូដ ដោយ​មិនទាន់​គិត​ចង់​ក្លាយជា ​តួ​សម្តែង​​ឡើយ​។ រឿង​ដំបូង​ដែល​បាន​សម្តែង ​គឺរឿង “៣០​ថ្ងៃ​” របស់​ផលិតកម្ម​មហាហង្ស​។ នាង​បាន​ថត​រឿង​ដូចជា​រឿង “​ព្យុះ​ជីវិត​ចិត្ត​អ្នកលេង​” “​សង្គ្រាម​មរតក​” និង “​មន្ត​ស្នេហ៍​លេខា​”​។​

​បន្ទាប់ពីមានឈ្មោះ បោះសំឡេង ក្រាស់ក្រែង កញ្ញា ម៉ៅ គីម​ធីតា បាន​បញ្ជាក់ដែរ​ថា ពេលនេះ​ឪពុកម្តាយ​ មិនសូវ​បារម្ភ និង អាច​ទុកចិត្ត​នាង​ ចំពោះ​ការដើរ​ហើរ និងទៅធ្វើ​ការងារ​សម្តែង បើ​ទោះ​នាង​កំពុង​តែមាន ​រូបរាង​ស្រស់ស្អាត និង សិច​ស៊ី ដែល​ធ្វើឱ្យ​បុរស​លង់​ស្នេហ៍ ​ជាច្រើន​នាក់​ក៏ដោយ ​។​ ប៉ុន្តែ​ទោះយ៉ាងណា ​ក៏​អាណា​​ព្យាបាល​របស់​នាង ​នៅតែ​បារម្ភ​ផងដែរ នៅពេល​នាង ​ចេញទៅ​ធ្វើ​ការងារ​ឆ្ងាយ ​ឬ​ពេលយប់​ព្រលប់​ ខណៈ​នាង​ពេលនេះ​មាន​វ័យ​១៩​ឆ្នាំ​ ​ពេញ​​រូប​ពេញ​រាង​ ជាមួយកេរ្តិ៍ឈ្មោះ​ជាតា​រា​សម្តែង ​វ័យក្មេង​ដែល​បាន​តំណែង ​ក្នុង​រឿង​ល្បី​ជា​បន្តបន្ទាប់ ​។

គួររំលឹកថា កាលពីថ្មីៗនេះ ម៉ៅ គឹមធីតា ទើបតែសារភាពថា នាងពិតជាស្រលាញ់គ្នាជាមូយ ហង្ស សម្បើមសក្តិ យ៉ាងពិតប្រាកដ ដោយឡែក នៅក្នុងថ្ងៃជប់លៀង របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ កន្លងមកនេះ ស្រាប់តែក្រោយមកទៀត ម៉ៅ គឹមធីតា និយាយថា នាងមិនបានស្រលាញ់គ្នា ជាមួយ លោក ហង្ស សម្បើមសក្តិ ទៅវិញ ។ ទោះបីជា ម៉ៅ គឹមធីតា ប្រកែកបែបនេះក្តី តែនៅពេលដែល ត្រឡប់ទៅផ្ទះវិញ គឺនាងបានបណ្តើរ និង កៀកដៃគ្នាជាមួយ លោក ហង្ស សម្បើមសក្តិ ព្រមទាំងជិះរថយន្ត ជាមួយគ្នាយ៉ាងរីករាយទៀតផង៕

តារាសម្តែងស្រីវ័យក្មេង និង​ស្រស់​សោភា​ កញ្ញា ម៉ៅ គីម​ធីតា ​ក្លាយជា​តារា​សិច​ស៊ី ​និង​កំពុង​ទទួល​ការគាំទ្រ​​ ក្នុងនាម​ជា​តួ​សម្តែង​ ជាច្រើន​រឿង​បន្តបន្ទាប់ ជាមួយនឹង​ភាពលេច​ធ្លោ​ នូវ​សម្រស់​របស់​នាង​ផងដែរ

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]