ភ្នំពេញៈ ​តារា​សម្តែងស្រីសាច់​សខ្ចី និងជាពិធី​ការិនី​រូបស្រស់ កញ្ញា ពេជ្រ សូលី​ដា ហៅ​ជី​ជី ​បន្ទាប់ពីមិន​បារម្ភ​ចំពោះ​ការ​ធ្លាក់​​ប្រជាប្រិយភាព​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០១៧នេះក្តី ក៏គេឃើញ​មានការ Suprise ធ្វើខួបកំណើត​ជាច្រើន​ដង​ជូន​ដល់នាង ដោយ​គិត​ត្រឹម​យប់មិញ​នេះ​នាង​បញ្ជាក់ថា ​ទទួលបាន​នំ​ខួបកំណើត​ចំនួន ១៨ នំខេកហើយ ។

​ពិធី​ការិនី​រូបស្រស់ ជី​ជី បាន​ឲ្យ​ដឹងថា ថ្ងៃ​ខួបកំណើត​ពិតប្រាកដរ​បស់​ខ្លួន គឺ​នៅ​ថ្ងៃទី​១១ ខែមិថុនា តែ​ត្រូវបាន​គ្រួសារ មិត្ត​ជិតស្និទ្ធ និង​អ្នក​រួម​អាជីព​រួមគ្នា​ធ្វើ​ឲ្យ​នាង ជា​បន្តបន្ទាប់​តាំងពី​មុន​ថ្ងៃ​មកម្ល៉េះ​។ បើ​គិត​ត្រឹម​ល្ងាច​មិញ​នេះ អ្នក​ដែល​ទី​ញ​នំ​អបអរ​នាង​ចុងក្រោយ​គេ​គឺ ដៃគូ​ពិធីករ សាយ រតនៈ ដែលជា​នំ​ទី​១៨​ហើយ​ក្នុងឆ្នាំនេះ​ ។​

ជាមួយគ្នានោះដែរ​ តារា​សម្ដែង និង​ជា​ពិធីការិនីកញ្ញា ជីជី បានប្រកាស​ថា​ នាង​ក៏​ត្រៀម​ស្នាដៃ​ថ្មី​ជា​ច្រើន​ទៀត​ផង​ដែរ ទាំង​រឿង​ដុំ និង​រឿង​ភាគ ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​លើក​ប្រជាប្រិយភាព​របស់​ខ្លួន​ឱ្យ​កាន់​តែ​ខ្ពស់​ថែម​មួយ​កម្រិត​ទៀត។

​ស្រីស្រស់សាច់ខ្ចីរាងបាន កញ្ញា ជី​ជី បានបញ្ជាក់ថា ​ពីពេលនេះ ​ទៅ​នាង​សម្រេចចិត្ត​មិន​ទទួល​ថត​ ឬ សម្តែង​រឿង​ភាគ​ទៀតទេ ​ព្រោះ​គ្មាន ពេលវេលា​គ្រប់​គ្រាន់ តែ​អាច​សម្តែង​រឿង​ដុំ​បាន​ បើ​ពិនិត្យ​សាច់រឿង​ទៅ​ឃើញថា​ នាង​មានលទ្ធភាព​ទៅថត​ សម្តែង​ឱ្យបាន ។

ការសម្រេចចិត្ត​ដូច្នេះ​មិនមែន​នាង​វាយឫក ឬ​ ចង់​តម្លើង​តម្លៃ​ខ្លួន​ខ្ពស់​អ្វី​នោះទេ​ សំខាន់ គឺ​នាង​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ទៅ​ថត​សម្តែង​ឱ្យគេ ​ព្រោះ​គ្រាន់តែ​ការងារ​ជា​ពិធី​ការិនី​រវល់​ស្ទើរ​ដកឃ្លា មិន​រួចទៅហើយ ​ហើយ​ពេលទំនេរ​នាង​ត្រូវ​មើល​ការខុស ត្រូវ​នៅ​ហាង​ស៊ុប​របស់​នាង​ទៀត ។​

សូមជម្រាបថា ​ពិធី​ការិនី និង​ ជា​តារា​សម្តែង ជី​ជី បាន​ចូលប្រឡូក​សិល្បៈ​តាមរយៈ​បងស្រី គឺ​អ្នកនាង ពេជ្រ សិរី​រ័ត្ន ទើប​នាង​មាន​កេ​រ្ត៍​ឈ្មោះ​ល្បីល្បាញ​រហូតដល់​សព្វថ្ងៃនេះ ។​ ជាក់ស្តែង​កន្លងទៅនេះ ជី​ជី បាន​ធ្វើជា​តួឯក​ក្នុងការ​សម្តែង​រឿង មានដូច ជា​រឿង “​អាប​ពាក់មួក​សុវត្ថិភាព​វគ្គ​២” ,​រឿង “​ដំណើរ​ផ្សងព្រេង​ទាំង​៤” ,​រឿង “​អាចារ្យ​បី​សាសន៍​” រឿង “​បេះដូង​កូ​ពី​”​រឿង​« នំប៉័ង​សុបិន​ស្នេហ៍​»​និង​ រឿង​« អាមោក​លក់​ម៉ាំ​» ជាដើម ៕

​តារា​សម្តែងស្រីសាច់​សខ្ចី និងជាពិធី​ការិនី​រូបស្រស់ កញ្ញា ពេជ្រ សូលី​ដា ហៅ​ជី​ជី
គេឃើញ​មានការ Suprise ធ្វើខួបកំណើត​ជាច្រើន​ដង​ជូន​ដល់នាង

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជីជី