ភ្នំពេញ៖ កាលពីម្សិលមិញនេះ នៅលើទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពី ឯកឧត្តម ចាន់ ចេស្តា អភិបាលខេត្តកំពត កំពុងប្រើម៉ាស៊ីនកាត់ស្មៅ នៅលើទីលានបាល់ទាត់ នៅខេត្តកំពត ហើយទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន ដោយបានសរសើរថា លោក ពិតជាយកចិត្តទុកដាក់ទៅលើវិស័យកីឡាមួយនេះ។

នៅក្នុងការបញ្ចេញមតិរបស់ទំព័រ Footballer of Kampot Province បានលើកឡើងថា «តើមានថ្នាក់ដឹកនាំខេត្តណាដែលបានជួយសាងសង់ទីលានកីឡាសម្រាប់បំរើផលប្រយោជន៏រួមហើយថែមទាំងជួយថែទាំទីលានទៀត នេះជាភាពដ៏សាមញ្ញរបស់ ឯកឧត្តម ចាន់ ចេស្តា អភិបាល នៃគណៈអភិបាល ខេត្តកំពត»

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះ តាមរយៈរូបភាពជាច្រើនសន្លឹកនេះ ត្រូវបាន ឯកឧត្តម ចាន់ ចេស្តា ដែលជាឪពុកបង្កើតរបស់ កីឡាករ ចាន់ វឌ្ឍនាកា បានបញ្ចេញមតិឆ្លើយតបថា «មានឱកាសធ្វើអោយពហុកីឡាដ្ឋានបានល្អ ដោយសារប្រទេសយើងមានសន្តិភាពនិងការអភិវឌ្ឍន៍ក្រោមការដឹកនាំដ៏ល្អបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោ តែងតែឧបត្ថមជាបន្តបន្ទាប់ដល់ការអភិវឌ្ឍន៍ពហុកីឡាដ្ឋាននេះ ។ សូមគោរពថ្លែងអំណរគុណ និងសូមគោរពជូនពរសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រីនិងចៅៗជាទីស្រឡាញ់មេត្តាទទួលបាននូវសុខភាពល្អនិងជយ័ជម្នះគ្រប់ភារកិច្ចនៃការដឹកនាំប្រទេសជាតិអោយសម្បូររុងរឿងតទៅមុខទៀត» ៕ 

ឯកឧត្តម ចាន់ ចេស្តា កំពុងប្រើម៉ាស៊ីនកាត់ស្មៅ
ទិដ្ឋភាពការប្រកួតនៅលើទីលាន នៃខេត្តកំពត
ទិដ្ឋភាពមនុស្សនាំគ្នាទស្សនាការប្រកួត
ទេសភាពនៅលើទីលាន កីឡដ្ឋានខេត្តកំពត
ទេសភាពនៅលើទិលាន នាពេលរាត្រី

រូបភាព៖ Footballer of Kampot Province

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]