សៀងហៃ៖ អ្នកម្តាយសម័យថ្មី ដូចជា តារាសម្តែងស្រីថៃ Chompoo មិនអាចនៅស្ងៀម នៅតែផ្ទះ ដូចនារីដទៃ រង់ចាំថ្ងៃសម្រាលនោះទេ គឺនាង បានបង្ហាញខ្លួន ស្ទើរតែគ្រប់កម្មវិធី ទាំងទំហំពោះរបស់នាង កាន់តែធំទៅៗ។

កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ បានហោះហើរ ទៅដល់ទីក្រុងសៀងហៃ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយ។

ប៉ុន្តែទោះបីជា នាងបានធ្វើដំណើរទៅដល់ប្រទេសឆ្ងាយៗក៏ដោយ ក៏ស្វាមី នៅតែ តាមទៅក្បែរ និងជួយមើលថែនាង និងកូនក្នុងផ្ទៃ ដែលចំណុចនេះ បានធ្វើឲ្យ អ្នកគាំទ្រ មានការរំភើបចិត្ត ដែលរូបនាង បានស្វាមីល្អ យ៉ាងដូច្នេះ។

ក្នុងនោះដែរ នៅក្នុងព្រឹត្តិការណ៍ដ៏ធំ នៅសៀងហៃ រូបនាង ក៏បានបង្ហាញនូវឈុតសម្លៀកបំពាក់ជាច្រើនឈុត ជាមួយការតែងខ្លួនយ៉ាងស្រស់ស្អាត និងនៅតែកាលីបដដែល បើទោះបីពេលនេះ នាងជិតដល់ថ្ងៃសម្រាលក៏ដោយ៕

ចង់ដឹងថា Chompoo ពិតជាគ្រងនូវសម្លៀកបំពាក់ស្អាតប៉ុណ្ណា ពេលទៅសៀងហៃ តោះតាមដានទាំងអស់គ្នា៖

រ៉ូប
តារាសម្តែងស្រីថៃ Chompoo និងស្វាមី
តារាសម្តែងស្រីថៃ Chompoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]