អេស្ប៉ាញ៖ ប្រធានក្លិបអធិរាជស Real Madrid លោក Florentino Perez បានបង្ហាញពីស្ថានភាពរបស់តារាឆ្នើមរបស់ខ្លួន Cristiano Ronaldo ថាពិតជាចម្លែក ហើយលោកនឹងគ្រោងជួបគេនៅរយៈពេលប៉ុន្មានថៃ្ងបន្ទាប់នេះ។

Ronaldo ដែលបានឈ្នះពានរង្វាន់ Ballon d’Or និងជ័យលាភី Best FIFA ផែ្នកបុរស កំពុងមានការជាប់ទាក់ទងនឹងការវិលត្រលប់ទៅកាន់ក្លិបចាស់របស់ខ្លួន Manchester United វិញ ក្រោយរូបគេ បង្ហើបពីបំណងចង់ចាកចេញពីអេស្ប៉ាញ បន្ទាប់ពីរងការចោទប្រកាន់ថាបានគេចមិនបង់ពន្ធ ពីអាជ្ញាធរនៃប្រទេសនេះ។  

កីឡាករវ័យ៣២ឆ្នាំ បានចុះកុងត្រាថ្មីជាមួយ Real Madrid កាលពីខែវិច្ឆិកា កន្លងទៅ ហើយកំពុងស្ថិតក្នុងកុងត្រានេះរហូតដល់ឆ្នាំ២០២១ ប៉ុន្ដែចំនុចដែលរូបគេត្រូវរងការចោទប្រកាន់ថាបានគេចមិនបង់ពន្ធដោយអាជ្ញាធរនៃប្រទេសអេស្ប៉ាញ អាចជាហេតុផលដែលធើ្វឲ្យបុរសកូនមួយរូបនេះ មិនសប្បាយចិត្ដ ហើយអាចនឹងផ្ដល់ផលវិបាកដល់ក្លិបនៅថៃ្ងខាងមុខ។

ឆ្លើយតបនឹងបញ្ហាខាងលើ មហាសេដ្ឋីវ័យ៧០ឆ្នាំបានបកស្រាយថា៖ "អ្វីដែលខ្ញុំអាចនិយាយបានគឺបច្ចុប្បន្ន Ronaldo នៅតែជាកីឡាករ Real Madrid។ ខ្ញុំនឹងនិយាយជាមួយគេនៅពេលក្រោយដោយសារ ពេលនេះគេកំពុងជាប់ដៃជាមួយពាន Confederations Cup ដូច្នេះខ្ញុំមិនចង់រំខាន"។ 

ប្រធានក្លិប Real Madrid លោក Florentino Perez និង Cristiano Ronaldo

Ronaldo ត្រូវបានព្រះរាជអាជ្ញានៃប្រទេសអេស៉្បាញចោទប្រកាន់ថារូបគេមិនបានបង់ពន្ធដែលមានទឹកប្រាក់ ១៤.៧លានអឺរ៉ូ (១២.៨លានផោន ឫ ១៦.២លានដុល្លារ) ហើយកំពុងមានការជាប់ទាក់ទងខ្លាំងនឹងការវិលត្រលប់ទៅក្លិបចាស់ Manchester United ក្នុងនោះ ក៏មានក្លិបនៅបារាំង Paris St-Germain ក៏ត្រៀមធើ្វការដេញថៃ្លចំពោះប្រធានក្រុមជម្រើសជាតិព័រទុហ្គាល់ផងដែរ៕ 

Ronaldo កាលលេងឲ្យ Man Utd

ប្រភព៖ The Guardian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]