រុស្ស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិអូស្ដ្រាលី ដោយលទ្ធផល ៣-២ ក្នុងពានរង្វាន់ Confederation Cup ពូល B កាលពីយប់មិញ។

ក្នុងតង់ទី១ បើកឆាកត្រឹម៥នាទី ក្រុមអាល្លឹម៉ង់ អាចរកគ្រាប់បាល់នាំមុខមុនដោយកីឡាករ Lars Stindl ខណៈដែលម្ចាស់ជើងឯក World Cup ឆ្នាំ២០១៤ នេះ នៅតែបន្ដដាក់គំនាបដល់អូស្ដ្រាលី ប៉ុន្ដែត្រូវបានរារាំងដោយខែ្សការពារ ក៏ដូចជាអ្នកចាំទី។ 

ផ្ទុយទៅវិញ ក្នុងនាទី៤១ កីឡាករ Tom Rogic បានស៊ុតគ្រាប់បាល់តាមស្មើឲ្យក្រុមម្ចាស់ពានរង្វាន់ទ្វីបអាស៊ី ប៉ុន្ដែមិនទាន់បានប៉ុន្មាននាទីស្រួលបួលផង ពោលគឺរៀបបញ្ចប់តង់ទី១ទៅហើយ ខែ្សការរពាររបស់អូស្ដ្រាលី បានបង្កកំហុសទៅលើកីឡាកររបស់អាល្លឺម៉ង់ ក្នុងតំបន់គ្រោះថ្នាក់ រួចអាជ្ញាកណ្ដាលក៏សម្រេចផ្ដល់បាល់ពិន័យប៉េណាល់ទី ដែលធើ្វបានសម្រេចដោយខែ្សបម្រើ Julian Draxler ធើ្វឲ្យចប់ការប្រកួតតង់ទី១ អូស្ដ្រាលី ត្រូវបានអាល្លឺម៉ង់នាំមុខ ១-២។

ចូលដល់តង់ទី២ បានត្រឹម៣នាទី អាល្លឺម៉ង់ ស៊ុតបាន១គ្រាប់ទៀត ដោយកីឡាករ Leon Goretzka ខណៈដែលនាទី៥៦ ក្រុមអូស្ដ្រាលី ស៊ុតបាន១គ្រាប់សងវិញដោយកីឡាករ Tomi Juric ដែលធើ្វឲ្យលទ្ធផលគឺ ៣-២ រក្សាបានរហូតដល់ចប់ការប្រកួត។  

កីឡាករក្រុមទាំង២ ចាប់ដៃគ្នាក្រោយចប់ការប្រកួត
ក្រុមអាល្លឺម៉់ងអបអរគ្រាប់បាល់
ក្រុមទាំង២ ប្រជែងយកបាល់
Draxler ស៊ុតបាល់ប៉េណាល់ទី
អ្នកចាទីរបស់អូស្ដ្រាលី ហក់ខុសទិសដៅ

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]