ភ្នំពេញ៖ កាលពីមួយរយៈមុននេះ មានក្មេងស្រីម្នាក់ បានបង្ហោះនូវរូបភាពថតខ្លួនឯងមួយសន្លឹក នៅលើគណនីហ្វេសប៊ុករបស់នាង។ តែនៅពេលនោះ គ្រាន់តែបង្ហោះមិនប៉ុន្មានម៉ោងផង រូបភាពរបស់នាង ក៏ត្រូវបានបណ្តាអ្នកលេងហ្វេសប៊ុក ជាច្រើនបាននាំគ្នាShare ចែកចាយបន្តគ្នា ដោយមានអ្នកខ្លះថែមទាំង ប្រើពាក្យមើលងាយ សើចចំអកជាច្រើន ទៅលើមុខមាត់ និងពណ៌សម្បុរស្បែក របស់នាងទៀតផង។

រូបពីមុន

ដោយឡែក ថ្មីៗនេះក្មេងស្រីរូបនោះ ក៏ធ្វើឲ្យបណ្តាអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើល ជាថ្មីម្តងទៀត ជាមួយនឹងរូបថតថ្មីរបស់នាង។ ជាការពិតណាស់ ដោយលើកនេះនាងបានធ្វើឲ្យអ្នកគ្រប់គ្នា ស្រឡាំងកាំងជាមួយនឹងរូបសម្រស់ ព្រមទាំងស្ទាយថតរូបខុសដាច់ ពីរូបមុនៗរបស់នាង ដោយអាចនិយាយបានថា នាងហាក់ដូចជាក្មេងស្រីមួយរូបផ្សេងទៀត។

រូបពីមុន និង ក្រោយតុបតែង

តាមរយៈរូបថតខាងក្រោមនេះ យើងសង្កេតឃើញថា ក្មេងស្រីរូបនេះបានបង្ហាញពីជ្រុងមួយនៃសម្រស់របស់នាង ដែលអ្នកដទៃរួមទាំងនាងខ្លួនឯងផ្ទាល់មិនធ្លាប់ដឹងពីមុនមក។ លើសពីនេះវាក៏អាចឆ្លុះបញ្ចាំងឲ្យដឹងថា «កុំមើលមនុស្សតែសម្បកក្រៅ»ផងដែរ៕    

សម្រស់របស់ក្មេងស្រីរូបនេះ

ប្រភព៖ Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]