អាមេរិក៖ កំពូលអ្នកប្រយុទ្ធក្នុងទ្រុងដែក UFC កីឡាករ Conor McGregor ត្រូវបានអ្នកកីឡាកាស Big Show ព្រមានថា គេនឹងជួបរឿងពិបាកបំផុតក្នុងឆាកជីវិត នៅពេលដែលគេយល់ព្រមប្រកួតជាមួយ កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Maywheather ។

គួរបញ្ជាក់ថា ការប្រកួតនេះបានប្រកាសជាផ្លូវការ ដោយអ្នកទាំងពីរ បានចុះហត្ថលេខាយល់ព្រមរៀងៗខ្លួន ហើយការប្រកួតនឹងប្រព្រឹត្តឡើងនៅក្នុងមជ្ឈមណ្ឌល T-Mobile Arena នៃទីក្រុង Las Vegas ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ។ 

Big Show
Conor McGregor
Floyd Maywheather និង Conor McGregor

Big Show ដែលជាអ្នកកីឡាកាសមកពីស្ថាប័ន WWE បានបញ្ជាក់ឲ្យដឹងថា សំណាងរបស់ McGregor នឹងត្រូវបញ្ចប់នៅថ្ងៃទី២៦ ខែសីហា នេះហើយ។

យោងតាមកិច្ចសម្ភាសន៍ជាមួយ Mirror Sport អ្នកកីឡាកាសទម្ងន់យក្សរូបនេះ បានបន្ថែមទៀតថា « Floyd គឺជាអ្នកប្រដាល់ដ៏អស្ចារ្យមួយរូប ក្នុងប្រភេទទម្ងន់របស់គេ។ ខ្ញុំធ្លាប់បានប្រកួតជាមួយគេម្តងនៅ Wrestlemania ហើយពេលនោះគឺជាពេលវេលាដ៏ល្អមួយដែលខ្ញុំមិនអាចបំភ្លេចបាន»

គួររំលឹកផងដែរថា កាលពីឆ្នាំ២០០៨ នៅព្រឹត្តការណ៍ Wrestlemania លើកទី២៤ អ្នកប្រដាល់ Floyd បានចូលខ្លួនមកប្រកួតនៅសង្វៀនកីឡាកាស WWE ហើយកាលនោះ Floyd បានផ្តួល Big Show ទទួលបានជ័យជំនះ ធ្វើឲ្យអ្នកគាំទ្ររាប់មឺុននាក់មានការភ្ញាក់ផ្អើល បើទោះបីវាជាប្រភេទកីឡាកម្សាន្តយ៉ាងណាក៏ដោយ៕

Conor McGregor ត្រូវបានអ្នកកីឡាកាស Big Show ព្រមានថា គេនឹងជួបរឿងពិបាកបំផុតក្នុងឆាកជីវិត នៅពេលដែលគេយល់ព្រមប្រកួតជាមួយ Floyd
ការប្រកួតនេះបានប្រកាសជាផ្លូវការ ដោយអ្នកទាំងពីរ បានចុះហត្ថលេខាយល់ព្រមរៀងៗខ្លួន
ការប្រកួតនឹងប្រព្រឹត្តឡើងនៅក្នុងមជ្ឈមណ្ឌល T-Mobile Arena នៃទីក្រុង Las Vegas ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ
Big Show ដែលជាអ្នកកីឡាកាសមកពីស្ថាប័ន WWE បានបញ្ជាក់ឲ្យដឹងថា សំណាងរបស់ McGregor នឹងត្រូវបញ្ចប់នៅថ្ងៃទី២៦ ខែសីហា នេះហើយ

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]