(ភ្នំពេញ)៖ ក្រោយរំសាយក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បានបង្ហាញបញ្ជីឈ្មោះក្រុមជម្រើសជាតិថ្មីមួយទៀត គឺក្រុមក្រោមអាយុ ២២ឆ្នាំ (U-22) ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់ KBZ Bank Cup 2017 នាចុងខែមិថុនានេះ នៅលើទឹកដីម្ចាស់ផ្ទះមីយ៉ាន់ម៉ា (ភូមា)។

ចំពោះកីឡាករត្រូវបានលោក Leonardo ជ្រើសរើសត្រៀមបំពេញបេសកកម្មខាងលើ គឺមានក្នុងបញ្ជីឈ្មោះជម្រើសជាតិ U-22 ចំនួន ២៣នាក់ មកពី ៦ក្លឹប ក្នុងនោះមាន៨នាក់មកពីភ្នំពេញក្រោន, ៨នាក់មកពីក្លឹបព្រះខ័នរាជស្វាយរៀង, ២នាក់មកពីក្លឹបក្រសួងការពារជាតិ, ២នាក់មកពីក្លឹបណាហ្គាវើល និងមកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) និងក្លឹបបឹងកេតម្នាក់ក្នុងមួយក្លឹបដូចគ្នា។

ដោយឡែកសមាសភាពក្រុមចូលរួមប្រកួតពាន KBZ Bank Cup 2017 វិញ គឺមាន ៤ក្រុមចូលរួម ដូចជាក្រុមជម្រើសជាតិ U-22កម្ពុជា, ក្រុម ក្រុម U-22ហុងកុង, ក្រុម Japan Universiad មកពីជប៉ុន និងក្រុម U-22 របស់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដែលការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី២ ខែកក្កដា ខណៈប្រកួតបើកឆាកក្រុម U-22កម្ពុជា ត្រូវប៉ះក្រុម U-22 មីយ៉ាន់ម៉ា នៅថ្ងៃទី២៨ ខែមិថុនានេះតែម្ដង។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះកីឡាករក្រុម U-22កម្ពុជា ដែលបង្ហាញជាផ្លូវការកាលពីម្សិលមិញ៖

លោក Leonardo Vitorino បានបង្ហាញបញ្ជីឈ្មោះក្រុមជម្រើសជាតិថ្មីមួយទៀត គឺក្រុមក្រោមអាយុ ២២ឆ្នាំ (U-22) ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់ KBZ Bank Cup 2017
ក្រុមចូលរួមប្រកួតពាន KBZ Bank Cup 2017 វិញ គឺមាន ៤ក្រុមចូលរួម

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]