ភ្នំពេញ៖ រឿងរ៉ាវដ៏អន្ទះសារចង់ដឹង ពីសំណាក់មហាជន របស់តារាចម្រៀង សុខ ពិសី នឹងត្រូវលាតត្រដាង ឲ្យដឹងសខ្មៅ នៅឱកាសក្រោយ បុណ្យភ្ជុំបិណ្ឌរួចរាល់ នាពេលខាងមុខដ៏ខ្លីនេះ តាមរយៈកញ្ចក់ ទូរទស្សន៍ដ៏ធំមួយ ខណៈដែលនាងបាន អះអាងជាថ្មីម្ដងទៀត ប្រាប់ដល់គេហទំព័រ ដើមអម្ពិល នៅព្រឹកថៃ្ងទី១២ ខែតុលា ឆ្នាំ ២០១២ នេះ។

សុខ ពិសី បានថ្លែងប្រាប់ ដើមអម្ពិល តាមទូរស័ព្ទពីគេហដ្ឋានរបស់នាងផ្ទាល់ នៅវេលាម៉ោងជាង ១០ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២នេះ ឲ្យដឹងថា "មូលហេតុដែលខ្ញុំ មិនទាន់បង្ហាញ មុខនៅលើកញ្ចក់ ទូរទស្សន៍ ដោយសារ បទចម្រៀងថ្មី របស់ខ្ញុំមិនទាន់ចេញ ហើយម្ចាស់ផលិតកម្ម ក៏បានឃាត់ខ្ញុំដែរថា កុំទាន់អាលចេញបង្ហាញ មុខក្នុងពេលនេះអី ចាំមានបទនៅលើទីផ្សារសិន... ។ ម្យ៉ាងទៀតពេលនេះ ក្រុមការងារប្រចាំ ក្នុងផលិតកម្មសាន់ដេ កំពុងជាប់ថតខ្សែភាពយន្ត នៅទីក្រុងហុងកុង ប្រហែលជាអាចចេញ នៅចុងខែនេះ ឬឱកាសបុណ្យភ្ជុំរួចរាល់ ។ ពេលមាន បទចម្រៀងថ្មីចេញភ្លាម ខ្ញុំនឹងបង្ហាញមុខលើ កញ្ចក់ទូរទស្សន៍ ជាសាធារណៈភ្លែតតែម្ដង ។ ពេលនោះបទចម្រៀងថ្មីរបស់ខ្ញុំ ក៏ចេញស្របគ្នា ជាមួយវត្តមាន របស់ខ្ញុំនៅលើកញ្ចក់ ទូរទស្សន៍ដែរ "។

សុខ ពិសី បាននិយាយបញ្ជាក់ម្តងហើយម្តងទៀតថា រូបនាងមិនមានបញ្ហាអី្វទាំងអស់ មិនដូចពាក្យចចាមអារ៉ាម លើកឡើងថា រូបនាងមានផ្ទៃពោះនោះទេ ។

តារាចម្រៀង ដែលហៀបនឹងបង្ហាញខ្លួនជាសាធារណៈ នៅរយៈពេលដ៏ខ្លី ខាងមុខនេះ បានសង្កត់ធ្ងន់ថា និយាយទៅ គឺប្រហែលជា ក្នុងអំឡុងខែនេះ ពេលណា ផលិតកម្មសាន់ដេ ចេញនូវបទថ្មី គឺនាងនឹង បង្ហាញខ្លួនភ្លាមៗ ព្រោះពេលនេះ នាងក៏កំពុងតែ មមាញឹកក្នុងការថត បទចម្រៀងវ៉ុលថ្មី ។
ក្រោយពេលដែល សុខ ពិសី បានប្រកាសជា សាធារណៈថា នាងនឹងបង្ហាញមុខ លើកញ្ចក់ទូរទស្សន៍នោះ ត្រូវបាននាង បង្ហើបប្រាប់ទៀតថា មានស្ថានីយទូរទស្សន៍ ជាច្រើនទាក់ទងមកនាង ។ ប៉ុន្តែទោះបីជាយ៉ាងណា ខណៈដែលព័ត៌មាន ពីសំណាក់មហាជន នៅតែមិនទាន់អស់ មន្ទិលសង្ស័យ ចំពោះរឿងថានាងកំពុងពរពោះ នឹងកំពុងមាន ចំណងស្នេហ៍លួចលាក់ ជាមួយមន្ត្រីយោធា សុខ ពិសី អាចនឹងបង្ខំ ចិត្តបង្ហាញមុខ នៅក្នុងកម្មវិធីសម្ភាសន៍ ក្នុងស្ថានីយទូរទស្សន៍ណាមួយ មុនបទចម្រៀងថ្មី របស់នាងចេញ លក់នៅលើទីផ្សារ ។

ម្យ៉ាងទៀត ចំពោះពាក្យសន្យាដែល សុខ ពិសី ធ្លាប់បានព្រលយ ឲ្យមហាជនដឹងថា នាងត្រៀមធ្វើ សន្និសីទកាសែត ដើម្បីលាងជម្រះព័ត៌មានអាក្រក់ នឹងប៉ះពាល់ដល់ កិត្តិយសរបស់នាង ត្រូវបានតារាចម្រៀងរូបនេះ អះអាងថា ខាងផលិតកម្មកំពុងតែរៀប ចំចាត់ចែងរកពេលវេលា សមស្របណាមួយ ជួបជុំជាមួយអ្នកសារព័ត៌មាន មុននាងបង្ហាញមុខ លើកញ្ចក់ទូរទស្សន៍ ហើយមិនមែន ជារឿងភូតកុហក មហាជននោះទេ៕

DAP-News

DAP-News

DAP-News

ដោយ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី