(ភ្នំពេញ)៖ តារាសម្ដែង និងជាពិធីករ ទើបតែស្ងប់ស្ងាត់នឹងរឿងលែងលះគ្នា ជាមួយភរិយាវ័យក្មេង លោក ប៉ែន ចំរ៉ុង បានបង្ហើបពីក្ដីបំណងរបស់ខ្លួន ដែលបានប៉ងទុកជាយូរមកហើយ នៅក្នុងថ្ងៃពិសេស (ថ្ងៃខួបកំណើត) ប៉ុន្តែលោកក៏បានធ្វើការសុំទោសផងដែរ ចំពោះបំណងប្រាថ្នានោះ ព្រោះអាចប៉ះពាល់ដល់អ្នកដទៃ។ តើលោក ប៉ែន ចំរ៉ុង ប៉ងប្រាថ្នាអ្វីទៅហ្ន៎ បានជាត្រូវប៉ះពាល់ដល់អ្នកដទៃ?

ពិធីករ និងតារាសម្ដែងមុខក្រមិចក្រមើម ស្រដៀងនឹងតារាកំប្លែង លោក ប៉ែន ចំរុង កាលពីយប់ម្សិលមិញនេះ គឺនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៧ គឺជាថ្ងៃដែលលោកទទួល បានភាពកក់ក្ដៅជាខ្លាំង ព្រោះមានមិត្តរួមអាជីពជាច្រើន បានធ្វើពិធីខួបកំណើតឲ្យលោក ដែលក្នុងនោះលោកបានសម្ដែង នូវសេចក្ដីរំភើបសប្បាយ រីករាយឥតឧបមា។

ប៉ុន្ដែលើសពីភាពសប្បាយរីករាយ ប៉ែន ចំរ៉ុង ក៏បានបង្ហាញនូវសេចក្ដីប៉ងប្រាថ្នា របស់លោកមួយចំនួន ដោយការប្រាថ្នាមួយនេះ បានទាក់ទាញការចាប់អារម្មណ៍ ពីទស្សនិកជនជាច្រើន។

លោកបានសរសេរ នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លូនរបស់លោកថា « ១៨.៦.២០១៧ ជាថ្ងៃខួបកំណើតពិតរបស់ខ្ញុំ អរគុណសម្រាប់ អ្នកនាង យ៉ែម លក្ខិណា និងមិត្តភក្តិបងប្អូនទាំងអស់ ដែលបាននឹកឃើញធ្វើកម្មវិធី ខួបកំណើតឲ្យខ្ញុំយប់មិញនេះ ចង់ប្រាប់ថា ពិតជារំភើបហើយសប្បាយខ្លាំងណាស់ គ្រាន់តែសង្ឃឹមថា អ្វីដែលខ្ញុំប៉ងនឹងមកដល់ឆាប់ៗ សូមទោសបើការប៉ង របស់ខ្ញុំប៉ះពាល់នរណាម្នាក់»។

ក្នុងសារដ៏មានអត្ថន័យមួយនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងឆ្ងល់ជាខ្លាំងថា តើបំណងប្រាថ្នារបស់ លោក ប៉ែន ចំរុង គឺជាអ្វីទៅ? ប៉ុន្ដែទោះបីជាយ៉ាងណា ក៏លោកនូវតែញញឹមជានិច្ច ចំពោះភាពកក់ក្ដៅដែលទទួលបានពីមិត្តៗរបស់លោក ក្នុងឱកាសខួបកំណើតនេះផងដែរ៕

ពិធីជប់លៀងខួបកំណើត ប៉ែន ចំរុង
នំខួបកំណើតរបស់ ប៉ែន ចំរុង
លោក ប៉ែន ចំរ៉ុង បានបង្ហើបពីក្ដីបំណងរបស់ខ្លួន ដែលបានប៉ងទុកជាយូរមកហើយ នៅក្នុងថ្ងៃពិសេស (ថ្ងៃខួបកំណើត)
ប៉ែន ចំរ៉ុង ក៏បានបង្ហាញនូវសេចក្ដីប៉ងប្រាថ្នា របស់លោកមួយចំនួន ដោយការប្រាថ្នាមួយនេះ បានទាក់ទាញការចាប់អារម្មណ៍ ពីទស្សនិកជនជាច្រើន
ពិធីករ និងតារាសម្ដែងមុខក្រមិចក្រមើម ស្រដៀងនឹងតារាកំប្លែង លោក ប៉ែន ចំរុង

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង