ភ្នំពេញ៖ តារាចម្រៀងស្រីល្បីល្បាញ ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីហ្សា បច្ចុប្បន្នកំពុងទទួលបាននូវការគាំទ្រ គួរឱ្យកត់សម្គាល់ ជាពិសេសគឺ កញ្ញាតែងបង្ហាញវត្តមាន ច្រៀងនៅតាមឆាកតន្រ្តីនានា នៅតាមកញ្ចក់ទូរទស្សន៍ ក៏ដូចជានៅតាមខេត្តជាញឹកញាប់។

ជារឿយៗ កញ្ញា សួស វីហ្សា ក៏បានបង្ហាញនូវក្បាច់រាំប្លែកៗ ព្រមទាំងឈុតសម្លៀកបំពាក់ថ្មីៗ ដែលមានការកែច្នៃ ទៅតាមសម័យទំនើបបច្ចុប្បន្ននេះផងដែរ។

កាលពីថ្ងៃទី១៦មិថុនាកន្លងទៅនេះ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា សួស វីហ្សា បានធ្វើឱ្យទស្សនិកជន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការបង្ហាញនូវឈុតសម្លៀកបំពាក់មួយ យ៉ាងថ្មីរបស់កញ្ញា។

ដោយឈុតថ្មីរបស់កញ្ញា សួស វីហ្សា នៅលើកនេះគឺមានបំពាក់ខ្សែភ្លើង នៅចុងរ៉ូប ដែលមានការច្នៃប្រឌិតឡើង កម្រនឹងបានឃើញពីមុនមក ៕

ទស្សនារ៉ូបពិសេស របស់កញ្ញា សួស វីហ្សា ទាំងអស់គ្នា៖

រ៉ូបរបស់កញ្ញា សួស វីហ្សា នៅក្នុងកម្មវិធីប្រគំតន្រ្តីពិសេស
កញ្ញា សួស វីហ្សា និងក្រុមរាំនៅក្នុងកម្មវិធីប្រគំតន្រ្តីពិសេស
កញ្ញា សួស វីហ្សា
កញ្ញា សួស វីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា