បរទេស៖ ក្លិបបិសាចក្រហម Manchester United បានរៀបចំកញ្ចប់ទឹកប្រាក់រហូតដល់ទៅ ១៧៥លានផោន (២២៣លានដុល្លារ) ហើយនឹងផ្ដល់អ្នកចាំទីដៃស្អិតរបស់ខ្លួន David De Gea ថែមទៀត ក្នុងការនាំយកអតីតតារាឆ្នើមរបស់ខ្លួន Cristiano Ronaldo មកកាន់កីឡដ្ឋាន Old Trafford វិញ។

កាលពីសប្ដាហ៍មុន មានពាក្យចចាមរ៉ាមលេចលឺថា Ronaldo បានសុំក្លិបអធិរាជស Real Madrid ចាកចេញ ដោយសារខ្លួនត្រូវបានគេចោទប្រកាន់រឿងគេចពន្ធដែលមានទឹកប្រាក់ចំនួន១៣លានផោន (ជាង១៦លានដុល្លារ) ។  

ប្រធានក្លិបរបស់ Real Madrid លោក Florentino Perez បានធ្វើការចរចាជាសាធារណៈកាលពីថៃ្ងច័ន្ទ សប្ដាហ៍មុន ខណៈដែលគ្រូបង្វឹកលោក Zinedine Zidane បានធើ្វការទំនាកទំនងទៅកាន់ Ronaldo តាមរយៈទូរស័ព្ទអំឡុងពេលឈប់សម្រាក ដើម្បីធើ្វឲ្យប្រាកដថា Ronaldo នឹងមិនចាកចេញទៅណាទេ។ 

Ronaldo បានសុំ Real Madrid ចាកចេញ ដោយសារខ្លួនត្រូវបានគេចោទប្រកាន់រឿងគេចពន្ធ

ទោះជាមានការចាប់អារម្មណ៍ពីក្លិបនៅប្រទេសចិន ក៏ Ronaldo នៅតែចង់លេងក្នុងតំបន់អឺរ៉ុបដែរ ស្របពេលដែល Man Utd កំពុងតែប្រជែងជាមួយក្លិបអ្នកមាននៅបារាំង PSG ដែលក្លិបមួយនេះនឹងដេញថៃ្លតម្លៃមួយយ៉ាងធំសម្បើមទៅលើប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់។ 

ប៉ុន្ដែបើតាមសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា មិនត្រឹមតែផ្ដល់ចំនួនទឹកប្រាក់ដល់ទៅ ១៧៥លានផោន (២២៣លានដុល្លារ) ប៉ុណ្ណោះទេ ក្លិបម្ចាស់ពានលីកអង់គ្លេសចំនួន២០សម័យ ក៏ហ៊ានឲ្យអ្នកចាំទីដៃទី១ របស់ខ្លួន David De Gea ថែមទៀត ជាថ្នូរក្នុងការនាំយកអតីតកីឡាកររបស់ខ្លួនត្រលប់មកវិញ ដែលក្លិបបានលក់ឲ្យ Real Madrid កាលពីឆ្នាំ២០០៩។ 

Man Utd នឹងឲ្យ De Gea បូករួមជាមួយទឹកប្រាក់ ១៧៥លានផោន ដល់ Real Madrid ក្នុងការនាំយក Ronaldo

Cristiano Ronaldo បានស៊ុតបញ្ចូលទីចំនួន៥៥គ្រាប់ សម្រាប់ក្លិប និងប្រទេស កាលពីរដូវកាលមុន ហើយបានជួយឲ្យ Real Madrid ឈ្នះពាន La Liga និងអាចការពារតំណែងជើងឯក Champions League ផងដែរ៕ 

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]