អង់គ្លេស៖ កូនប្រុសសង្ហារទាំង៣ របស់អតីតកីឡាករបាល់ទាត់ David Beckham បានចូលរួមធ្វើការងារសង្គម ដោយស្ម័គ្រចិត្តធ្វើការ និងបរិច្ចាកប្រាក់ទៅកាន់ជនរងគ្រោះ ដែលស្លាប់ និងរងរបួសជាច្រើននាក់ ក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់ ឆេះអគារ Grenfell Tower កាលពីសប្តាហ៍មុន។

Brooklyn, Romeo និងCruz ដែលជាកូនប្រុសបង្កើតរបស់ Beckham ត្រូវបានគេប្រទះឃើញនៅក្នុងវិហារមួយកន្លែង មានឈ្មោះថា Westbourne Park Baptist។ ពួកគេទាំង៣ បានចូលរួមធ្វើការស្ម័គ្រចិត្តនៅក្នុងវិហារនេះ ដើម្បីជាការឧទ្ទិស និងនឹករលឹកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត មិនតែប៉ុណ្ណោះពួកគេក៏បានធ្វើការបរិចា្ចកប្រាក់ផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ Brooklyn Beckham ដែលជាកូនប្រុសច្បង ត្រូវបានគេប្រទះឃើញស្រក់ទឹកភ្នែក នៅពេលកំពុងអានគម្ពី ដើម្បីឧទ្ទិសដល់ជនរងគ្រោះ។

បុរសម្នាក់ដែលជាបព្វជិតនៅក្នុងវិហារបាននិយាយថា « Victoria Beckham គឺជាអ្នកបញ្ជូនពួកគេមកទីនេះ ហើយពួកគេបានមកស្ម័គ្រចិត្តតាំងពីម្សិលមិញមកម្ល៉េះ»

លោកបានបន្តទៀតថា «ពួកគេមកស្ម័គ្រចិត្តទីនេះ បន្ទាប់ពីពួកគេបញ្ចប់ភារកិច្ចនៅសាលារួច។ ពួកគេសុទ្ធតែមានទុក្ខក្រៀមក្រំចំពោះហេតុការណ៍ដែលបានកើតឡើង ពីព្រោះទីតាំងកើតហេតុ គឺស្ថិតនៅក្បែរតំបន់ដែលពួកគេរស់នៅ ដូច្នេះហើយទើបពួកគេមកស្ម័គ្រចិត្តបែបនេះ» ៕ 

រូបតំណាង៖ Brooklyn, Romeo និងCruz ដែលជាកូនប្រុសបង្កើតរបស់ Beckham
រូបតំណាង៖ David Beckham និងកូនប្រុសទាំង៣
អគារ Grenfell Tower នៅចក្រភពអង់គ្លេស ដែលត្រូវបានឆាបឆេះ

ប្រភព៖ Sportbible

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]