ចិន៖ អតីតកីឡាកររបស់ក្រុមតោខៀវ Chelsea កីឡាករជម្រើសជាតិប្រេស៊ីល Oscar បានបង្កជម្លោះមួយ អំឡុងការប្រកួតដែលក្រុម Shanghai SIPG ស្មើទល់នឹងក្រុម Guangzhou R&F កាលពីថៃ្ងអាទិត្យកន្លងទៅ។

Oscar បានរីករាយជាមួយការលេងរបស់ខ្លួនចាប់តាំងពីចូលរួមជាមួយក្រុម Shanghai SPIG កាលពីខែមករាកន្លងទៅ ប៉ុន្ដែលើកនេះ កីឡាករអន្ដរជាតិប្រេស៊ីល បានបង្កភាពរង្គោះរង្គើនៅក្នុងការប្រកួតមួយកាលពីម្សិលមិញ ដែលបណ្ដាលឲ្យមានការផ្ទុះជាអំពើហិង្សារវាងក្រុម Shanghai SPIG និងក្រុម Guangzhou R&F នៅក្នុងពហុកីឡដ្ឋាន Yuexiushan ។ 

បន្ទាប់ពីបញ្ចូនបាល់ឲ្យមិត្ដរួមជាតិ Hulk រកបានគ្រាប់បាល់ក្នុងតង់ទី១ Oscar ហាក់ដូចជាបាត់បង់ម្ចាស់ការលើខ្លួនឯងនៅចុងតង់ ដោយបានស៊ុតបាល់បំបុកនឹងកីឡាករក្រុមម្ខាងទៀតមិនមែនម្ដងទេ ប៉ុន្ដែរហូតដល់ទៅ២ដង ស្របពេលដែលការប្រកួតជិតនឹងចប់តង់ទីមួយទៅហើយ។

ភ្លាមៗនោះកីឡាកររបស់ក្រុម Guangzhou R&F មានការខឹងយ៉ាងខ្លាំងទៅលើទង្វើរបស់អតីតកីឡាករ Chelsea នេះ ហើយបានច្រានរូបគេឲ្យដួលទៅលើទីលាន ដូច្នេះហើយក៏មានការផ្ទុះជាអំពើហិង្សាមួយឆាវរវាងក្រុមទាំងមូលផងដែរ។  

Oscar ស៊ុតបំបុកនឹងកីឡាករក្រុមម្ខាងទៀតមិនមែនម្ដងទេ ប៉ុន្ដែដល់ទៅ២ដង

បន្ទាប់ពីមានការសម្រួលពីសំណាក់មន្រី្ដអាជ្ញាកណ្ដាលរួចមក ការប្រកួតក៏ចាប់ផ្ដើមជាធម្មតា ប៉ុន្ដែក្រុមទាំង២ នៅតែមិនអាចរកជ័យជម្នះបាន ដោយចប់ការប្រកួត ក្រុម Shanghai SPIG និងក្រុម Guangzhou R&F ទទួលលទ្ធផល ១-១។

ក្រុម Shanghai SPIG ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ នៅក្នុងតារាងលីកកំពូលចិន បន្ទាប់ពីស្មើការប្រកួតនេះ នៅពីក្រោយក្រុមកំពូលតារាង Guangzhou Evergrande ៤ពិន្ទុ។  

Oscar ត្រូវកីឡាករក្រុម Guangzhou R&F ច្រានឲ្យដួល
ការផ្ទុះជាអំពើហិង្សាមួយឆាវរវាងក្រុមទាំងពីរ
កីឡាករ Oscar

ចង់ដឹងថាតើ Oscar បានធើ្វសកម្មភាពយ៉ាងដូចម្ដេចខ្លះនោះ សូមទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]