ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី 17 មិថុនា ឆ្នាំ 2017 កន្លងទៅ ASUS Cambodia បានរៀបចំពិធីជួបជុំអ្នកគាំទ្រ ROG នៅក្រោមពាក្យស្លោក “Outshine the Competition” សម្រាប់អ្នកលេងហ្គេមនៅកម្ពុជា។ ពិធីជួបជុំនេះក៏ជាឱកាសដំបូងសម្រាប់ ASUS ដែលបានបង្កើតឡើង ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្ររបស់ខ្លួន ទៅលើផលិតផល ROG សម្រាប់អ្នកលេងហ្គេមកម្ពុជាផងដែរ ។

លោក Jeremy អ្នកតំណាងរបស់ក្រុមហ៊ុន ASUS

លោក Jeremy អ្នកតំណាងរបស់ក្រុមហ៊ុន ASUS បានមានប្រសាសន៍នៅក្នុងកម្មវិធីថា “ខ្ញុំពិតជារីករាយណាស់ ដែលបានមកជួបអ្នកទាំងអស់គ្នានៅទីនេះ។ ASUS បានបង្កើតផលិតផលជាច្រើន ដើម្បីជួយសម្រួលដល់អ្នកគាំទ្រក្នុងប្រទេសកម្ពុជា ដែលយើងមានទាំងផលិតផលសម្រាប់អ្នកធ្វើការធម្មតា និងសម្រាប់អ្នកចូលចិត្តលេងហ្គេម។ ទោះជាយ៉ាងណា ASUS នឹងខិតខំបន្ថែមទៀត ជាមួយក្រុមការងារនៅឯតៃវ៉ាន់ ដើម្បីពង្រីកសមាគមអ្នកលេងហ្គេម និងអ្នកគាំទ្រផលិតផលASUS ក៏ដូចជាព្យាយាមអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីឲ្យការគាំទ្រ ROG របស់អ្នកលេងហ្គេមនៅកម្ពុជាកាន់តែខ្លាំងឡើង”។

លោក Nera ដែលត្រូវបានគេស្គាល់ថាជា GOD of PC game

ចំណែកឯលោក Nera ដែលត្រូវបានគេស្គាល់ថាជា GOD of PC game វិញ បានថ្លែងនៅក្នុងកម្មវិធីដែរថា “ជាដំបូង សូមអរគុណដល់ ASUS ដែលបានបង្កើតកម្មវិធីនៅក្នុងថ្ងៃនេះឡើង។ បើសិនជាយើងនិយាយអំពីផលិតផល ASUS វិញ គឺថា ASUS មានការឌីហ្សាញស្អាត កូល័រក៏ស្អាត ហើយមានភាពហាប់ណែនល្អ។ ម្យ៉ាងវិញទៀត ទោះបីជាយើងលេងហ្គេម ក្នុងរយៈពេលយូរ ក៏ម៉ាស៊ីនមិនក្តៅខ្លាំង ដូចផលិតផលម៉ាកផ្សេងទៀតដែរ។ ដូច្នេះ ខ្ញុំសូមសំណូមពរ ASUS ឲ្យនាំចូលផលិតផលជាបានច្រើនបន្ថែមទៀត ដើម្បីឲ្យអ្នកចូលចិត្តលេងហ្គេមនៅកម្ពុជា កាន់តែរីករាយខ្លាំងឡើង”។

សមាជិក៤រូប របស់ក្រុម Never Care

ជាមួយគ្នានេះដែរ សមាជិក៤រូប របស់ក្រុម Never Care ក៏មានចំណាប់អារម្មណ៍ទាក់ទងនឹងផលិតផល ASUS ផងដែរថា “ផលិតផលASUS ពិតជាពិសេសខ្លាំងណាស់សម្រាប់អ្នកលេងហ្គេម ព្រោះថា តាមរយៈបទពិសោធន៍របស់យើងជាមួយASUS ទោះបីជាយើងលេងហ្គេម ៥ទៅ៦ ម៉ោងជាប់គ្នា ក៏ម៉ាស៊ីនមិនសូវក្តៅខ្លាំងដែរ”។ ជាចុងក្រោយ Never Care ក៏បានសំណូមពរដែរថា សូមអ្នកគាំទ្រផលិតផល ASUS និងអ្នកចូលចិត្តលេងហ្គេមនៅកម្ពុជាទាំងអស់ បែងបែកពេលវេលានៃការលេងហ្គេមឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យប៉ះពាល់ដល់ការសិក្សារៀនសូត្រ ដែលយើងអាចលេងបាននៅថ្ងៃចុងសប្តាហ៍ ឬនៅពេលណាដែលយើងមានអារម្មណ៍ស្ត្រេសជាដើម។

ASUS Cambodia បានរៀបចំពិធីជួបជុំអ្នកគាំទ្រ ROG នៅក្រោមពាក្យស្លោក “Outshine the Competition”

គួរបញ្ជាក់ដែរថា កម្មវិធីជួបជុំអ្នកគាំទ្រ ROG នៅក្រោមពាក្យស្លោក “Outshine the Competition” សម្រាប់អ្នកលេងហ្គេមនៅកម្ពុជា មានអ្នកចូលរួម ជាង ២០០នាក់ ហើយនៅក្នុងកម្មវិធីនេះ ក៏មានការចាប់ឆ្នោតជ្រើសរើសបេក្ខជន បេក្ខនារីជាច្រើនរូប ដើម្បីចូលរួមប្រកួតហ្គេម ដើម្បីទទួលបានរង្វាន់ធំ។ លើសពីនេះ អ្នកចូលរួមក៏មានឱកាសក្នុងការសាកល្បងផលិតផលរបស់ ASUS និងដៃគូរសហការ ដើម្បីបានដឹងអំពីគុណភាព និងភាពទាក់ទាញរបស់ ASUS ក៏ដូចជាបានលេងហ្គេមកម្សាន្តសប្បាយផ្សេងៗទៀតផងដែរ៕   

ពិធីជួបជុំនេះជាឱកាសដំបូងសម្រាប់ ASUS ដែលបានបង្កើតឡើង ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្ររបស់ខ្លួន ទៅលើផលិតផល ROG
ASUS បានបង្កើតផលិតផលជាច្រើន ដើម្បីជួយសម្រួលដល់អ្នកគាំទ្រក្នុងប្រទេសកម្ពុជា
ASUS មានការឌីហ្សាញស្អាត កូល័រក៏ស្អាត ហើយមានភាពហាប់ណែនល្អ
អ្នកចូលចិត្តលេងហ្គេមនៅកម្ពុជាទាំងអស់ បែងបែកពេលវេលានៃការលេងហ្គេមឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យប៉ះពាល់ដល់ការសិក្សារៀនសូត្រ
កម្មវិធីជួបជុំអ្នកគាំទ្រ ROG នៅក្រោមពាក្យស្លោក “Outshine the Competition” សម្រាប់អ្នកលេងហ្គេមនៅកម្ពុជា មានអ្នកចូលរួម ជាង ២០០នាក់
ក្នុងកម្មវិធីនេះ ក៏មានការចាប់ឆ្នោតជ្រើសរើសបេក្ខជន បេក្ខនារីជាច្រើនរូប ដើម្បីចូលរួមប្រកួតហ្គេម ដើម្បីទទួលបានរង្វាន់ធំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]