ថៃ៖ គូស្វាមីភរិយាតារាសម្តែងអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា កាលពីថ្ងៃសៅរ៍ទី ១៧ ខែមិថុនាកន្លងទៅនេះ បានធ្វើដំណើរទៅដើរលេងកម្សាន្ត នៅក្នុងប្រទេសថៃយ៉ាងសប្បាយរីករាយ។

ជាពិសេស អ្នកនាង គង់ចាន់ស្រីមុំ ក៏បាននាំស្វាមី និងក្រុមមិត្តភក្តិ ដែលបានធ្វើដំណើរទៅជាមួយគ្នា ចូលរួមធ្វើបុណ្យនៅក្នុងវត្ត «ព្រះធម្មកាយ» ផងដែរ។

ទន្ទឹមនឹងនេះព្រះសង្ឃមួយអង្គដែលគង់នៅក្នុងវត្ត «ព្រះធម្មកាយ» ព្រះនាម Sokchan Attapirakhito ក៏បានបង្ហាញឱ្យដឹងថា៖ «សូមស្វាគមន៍ដោយភាពរីករាយចំពោះអ្នកនាង គង់ ចាន់ស្រីមុំ តារាសម្តែងដ៏ល្បីល្បាយនៅកម្ពុជា និងលោក គឹម សីហា ព្រមទាំងមិត្តភក្តិដែលបានមកទស្សនកិច្ចនៅវត្តព្រះធម្មកាយ។ អាត្មាតំណាងអោយវត្តព្រះធម្មកាយ សូមអរគុណចំពោះអ្នកនាងដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះវត្តព្រះធម្មកាយ។ 

វត្តព្រះធម្មកាយសង្ឃឹមថាអ្នកនាង និងមិត្តភក្តិទទួលបាននូវភាពរីករាយ និងបុណ្យកុសលនៅក្នុងដំណើរទស្សនកិច្ចលើកនេះ ហើយវត្តព្រះធម្មកាយសូមស្វាគមន៍ជានិច្ចក្នុងឱកាសក្រោយៗទៀត។

ម្យ៉ាងសូមអរគុណបងប្រុស ទឹម សុវណ្ណារ៉ា ដែលតែងតែយកចិត្តទុកដាក់ក្នុងការដឹកនាំមិត្តភក្តិមកចូលរួមកម្មវិធីបុណ្យ និងទស្សនកិច្ចនៅវត្តព្រះធម្មកាយ សូមជូនពរអោយគ្រប់ៗគ្នាបាននូវសេចក្តីសុខអាយុយឺនយូរ មានសុខភាពរឹងមាំ រកទទួលទានមានបាន ធុរកិច្ចការងាររីកចំរើនថ្កើនថ្កាន និង កាន់តែមានភាពល្បីល្បាញតទៅមុខជារៀងដរាប»

ចំណែកឯនៅក្នុង បណ្តាញទំនាក់ទំនងសង្គមរបស់អ្នកនាង គង់ ចាន់ស្រីមុំ ឯណេះវិញក៏បានឱ្យយើងដឹងថាដូច្នេះថា៖ «ដំណើរកំសាន្តមកកាន់វត្តព្រះធម្មកាយ និងការរៀនសូត្របែបបទនិងវិន័យ ពីទីអារាមដែលជាប់ចំណាត់ថ្នាក់លេខមួយនៅលើពិភព លោក។ សូមជូនបុណ្យអ្នកទាំងអស់គ្នាផងណា ឱ្យរកទទួលទានមានបាន និងសំណាងល្អ»៕

ទស្សនាកម្រងរូបភាព ក្នុងការធ្វើបុណ្យនៅក្នុងវត្តព្រះធម្មកាយ របស់អតីតតារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមីដូចខាងក្រោមនេះ៖

រូបភាព៖ អ្នកនាង គង់ ចាន់ ស្រីមុំ និងលោក​ គឹម សីហា នៅវត្តព្រះធម្មកាយ

រូបភាព៖ អ្នកនាង គង់ ចាន់ ស្រីមុំ និងលោក​ គឹម សីហា ធ្វើបុណ្យនៅវត្តព្រះធម្មកាយ
រូបភាព៖ អ្នកនាង គង់ ចាន់ ស្រីមុំ និងលោក​ គឹម សីហា ធ្វើបុណ្យនៅវត្តព្រះធម្មកាយ
រូបភាព៖ ការដើរមើលកម្សាន្តនៅវត្តព្រះធម្មកាយ
រូបភាព៖ ការដើរមើលកម្សាន្តនៅវត្តព្រះធម្មកាយ
រូបភាព៖ ការដើរមើលកម្សាន្តនៅវត្តព្រះធម្មកាយ
រូបភាព៖ អ្នកនាង គង់ ចាន់ ស្រីមុំ និងលោក​ គឹម សីហា នៅវត្តព្រះធម្មកាយ
រូបភាព៖ អ្នកនាង គង់ ចាន់ ស្រីមុំ នៅវត្តព្រះធម្មកាយ
រូបភាព៖ អ្នកនាង គង់ ចាន់ ស្រីមុំ និងលោក​ គឹម សីហា ថតរូបអនុស្សាវរីយ៍ជាមួយព្រះសង្ឃព្រះនាម Sokchan Attapirakhito
រូបភាព៖ អ្នកនាង គង់ ចាន់ ស្រីមុំ និងលោក​ គឹម សីហា នៅវត្តព្រះធម្មកាយ
រូបភាព៖ អ្នកនាង គង់ ចាន់ ស្រីមុំ និងលោក​ គឹម សីហា ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន
រូបភាព៖ អ្នកនាង គង់ ចាន់ ស្រីមុំ និងលោក​ គឹម សីហា ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន
រូបភាព៖ អ្នកនាង គង់ ចាន់ ស្រីមុំ និងលោក​ គឹម សីហា ធ្វើបុណ្យលែងត្រី
រូបភាព៖ អ្នកនាង គង់ ចាន់ ស្រីមុំ និងលោក​ គឹម សីហា ធ្វើបុណ្យលែងត្រី
រូបភាព៖ អ្នកនាង គង់ ចាន់ ស្រីមុំ និងលោក​ គឹម សីហា ធ្វើបុណ្យលែងត្រី
រូបភាព៖ អ្នកនាង គង់ ចាន់ ស្រីមុំ និងលោក​ គឹម សីហា ធ្វើបុណ្យលែងត្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ