កណ្តាល៖ ក្មេងប្រុសម្នាក់ បានស្លាប់យ៉ាងអាណោច អាធ័ម ភ្លាមៗរំពេច នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ៩៖៣០នាទី ព្រឹកថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១២ ស្ថិតក្នុងភូមិ ល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ដោយសារក្បាលចូលម៉ាស៊ីនបោកស្រូវ។

តាមព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ក្មេងប្រុស រងគ្រោះមានឈ្មោះ តាំ ដន អាយុ ១២ឆ្នាំ ជាសិស្ស រស់នៅភូមិ ល្វាទោង ឃុំកំពង់កុង ដែលមានឈ្មោះ ឡេង ពុយ ម្ចាស់ម៉ាស៊ីនបោកស្រូវនេះ ។

សមត្ថកិច្ចបានរៀបរាប់បន្តថា ឳពុកជនរងគ្រោះ ឈាវ តាំ បានជួលឈ្មោះ ឡេង ពុយ ជាម្ចាស់បោកស្រូវ មកបោកស្រូវរបស់ខ្លួន នៅខាងក្រោយផ្ទះ ដោយ ឡេង ពុយ ជាអ្នកបញ្ជាផ្ទាល់តែម្តង ។ លុះជិតនឹងបញ្ចប់ការបោកស្រូវទៅហើយ ឈ្មោះ តាំង ដន ជាជនរងគ្រោះបានប្រមូលស្រូវ ដែលសេសសល់ដាក់ចូលម៉ាស៊ីន និងបានមកពិនិត្យម៉ាស៊ីន ហើយមិនដឹងមូលហេតុអ្វី បានជាក្មេងប្រុសរងគ្រោះ ត្រូវម៉ានបោកស្រូវទាញក្បាលចូលក្នុងម៉ាស៊ីន កិនដាច់ចេញពីក ស្លាប់ភ្លាមមួយរំពេច នៅកន្លែងកើតហេតុ ។ បន្ទាប់ពីកើតហេតុម្ចាស់ ម៉ាស៊ីនបោកស្រូវ ឈ្មោះ ឡេង ពុយ បានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុខាងលើ កម្លាំងជំនាញបានកសាងសំណុំរើឿង និងប្រមូលយកមធ្យោបាយ ពាក់ព័ន្ធទាំងអស់ ទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាល កំពង់កុង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ដោយ៖ លឹម ជាវុត្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]