ភ្នំពេញ៖ ទំនាក់ទំនង រវាងតារាសម្តែងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ជាមួយនឹង គូស្នេហ៍ លោក ហេង ឡុង កាន់តែផ្អែមល្ហែមឡើង ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះជាវ័យរបស់ពួកគេ កាន់តែជ្រេដូចគ្នាក៏ដោយ។

កាលពីយប់មិញនេះ លោក ហេង ឡុង បាន Surprise អ្នកនាង ចន ច័ន្ទលក្ខិណា មុនថ្ងៃកំណើត ដែលធ្វើឡើង នៅក្នុងភោជនីយដ្ឋានមួយកន្លែង។

អ្វីដែលគេចាប់អារម្មណ៍ គឺគូស្នេហ៍របស់នាង បានរៀបចំ ពិធីយ៉ាងស្រស់ស្អាត ជាមួយនឹង ការតុបតែងទៀន លម្អជាមួយនឹងនំខេក ដែលមើលទៅ ពិតជារ៉ូមែនទិក មិនចាញ់ស្នេហាយុវវ័យប៉ុន្មាននោះទេ។ មិនតែប៉ុណ្ណោះ រូបលោក ក៏បានឲ្យផ្កាមួយបាច់យ៉ាងធំ ទៅកាន់នាងផងដែរ។

ក្រោយពីបានទិដ្ឋភាពបែបនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលគូស្នេហ៍ បានចំណាយពេលវេលា រៀបចំពិធី និងនៅក្បែរនាង នៅក្នុងថ្ងៃពិសេស បើទោះបីជា រូបលោក មានការមមាញឹកក្នុងការងារក៏ដោយ៕

ចុះប្រិយមិត្ត មានអ្វីជូនពរ អ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងថ្ងៃកំណើតឆ្នាំនេះ?

រូបភាព៖ លោក ហេង ឡុង ដែលជាគូស្នេហ៍ អ្នកនាង ចន​ ច័ន្ទលក្ខិណា
លោក ហេង​ ឡុង បានបង្ហាញក្តីស្រលាញ់ ដោយការថើប នៅក្នុងថ្ងៃកំំណើតរបស់នាង
គូស្នេហ៍ របស់អ្នកនាង ចន ច័ន្ទលក្ខិណា បានរៀបចំពិធីខួបកំណើតឲ្យនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា