រុស្ស៊ី៖ ការប្រកួតបាល់ទាត់ពានរង្វាន់ Confederation Cup រវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្រុមជម្រើសជាតិម៉ិកស៊ិក បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ កាលពីយប់មិញ។

ក្នុងតង់ទី១ ក្រុមទាំង២ មានឱកាសប្រហាក់ប្រហែលគ្នា ពោលគឺក្រុមទាំង២ អាចរកបានគ្រាប់បាល់ម្នាក់១គ្រាប់ ដោយក្រុមព័រទុយហ្គាល់ជាអ្នករកគ្រាប់បាល់នាំមុខមុនដោយកីឡាករ Ricardo Quaresma ក្នុងនាទី៣៥ ខណៈដែលម៉ិកស៊ិក អាចតាមស្មើបានវិញក្នុងនាទី៤២ ដោយការតែតរបស់ខែ្សប្រយុទ្ធ Javier Hernandez ធើ្វឲ្យចប់ការប្រកួតក្នុងតង់ទី១ ក្រុមទាំង២ មានលទ្ធផល ១-១។

ចូលដល់តង់ទី២ ក្រុមទាំង២ ក៏មានឱកាសដូចគ្នាដែរ ប៉ុន្ដែក្រុមព័រទុយហ្គាល់នៅតែបន្ដរកគ្រាប់បាល់នាំមុខមុនដដែល គឺក្នុងនាទី៨៦ ដោយការស៊ុតរបស់កីឡាករ Cedric Soares។ ឈានដល់នាទី៩០ កីឡាករ Hector Moreno បានតែតតាមស្មើវិញ ក្រោយទទួលបាល់ជ្រុងពីមិត្ដរួមក្រុម ធើ្វឲ្យចប់ការប្រកួត ព័រទុយហ្គាល់ ស្មើ ២-២ ទល់នឹងម៉ិកស៊ិក ចែកគ្នាម្នាក់១ពិន្ទុ។  

ព័រទុហ្គាល់ បានត្រឹមស្មើទល់នឹង ម៉ិកសុិក ២-២
សកម្មភាពការប្រកួតរវាងក្រុមជម្រើសជាតិព័រទុហ្គាល់ និងមិុកសិុក
ព័រទុយហ្គាល់ ស្មើ មិុកសិុក ២-២

ចំនែកការប្រកួតមួយគូទៀត គឺក្រុមជម្រើសជាតិឈីលី បានយកឈ្នះក្រុមជម្រើសជាតិកាម៉េរូ៉ន ដោយលទ្ធផល ២-០។ ២គ្រាប់របស់ឈីលី ទៅលើកាម៉េរ៉ូន រកបានដោយកីឡាករ Arturo Vidal ក្នុងនាទី៨២ និង១គ្រាប់ទៀតរកបានក្នុងនាទី៩០ ដោយកីឡាករ Eduardo Vargas៕

សកម្មភាពរវាងក្រុមជម្រើសជាតិឈីលី និងក្រុមកាមេរ៉ូន
ក្រុមជម្រើសជាតិឈីលី និងក្រុមកាមេរ៉ូន
ឈីលី ឈ្នះ កាមេរ៉ូន ២-០
ឈីលី អបអរជ័យជំនះ

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]