អេស្ប៉ាញ៖ ក្រោយសម្រាកពីការប្រកួតទាំងក្លិប និងជម្រើសជាតិ ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានឆ្លៀតពេលវេលានេះ នាំអនាគតភរិយា និងកូនៗ ដើរកម្សាន្តលំហែកាយ នៅលើកោះ Balearic ស្ថិតនៅក្នុងប្រទេសអេស្ប៉ាញ។

គូស្នេហ៍មួយគូនេះ ត្រូវបានប្រទះឃើញថតរូបជាមួយគ្នាយ៉ាងផ្អែមល្ហែម កាលពីថ្ងៃសុក្រ ខណៈពួកគេទាំង២ នឹងត្រៀមចូលរោងការ នៅចុងខែមិថុនា ខាងមុខនេះហើយ ដែលកម្មវិធីអាពាហ៍ពិពាហ៍ នឹងប្រព្រឹត្តឡើង នៅក្នុងស្រុកកំណើតរបស់អ្នកទាំងពីរផ្ទាល់ ក្នុងទីក្រុង Rosario ប្រទេសអាហ្សង់ទីន។

ការធ្វើដំណើរកម្សាន្តលើកនេះ Messi មិនត្រឹមតែនាំអនាគតភរិយា និងកូនៗមកជាមួយនោះទេ ពោលគឺកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏បានរួមដំណើរជាមួយកីឡាករមួយរូបដែលជាមិត្តភក្តិ នឹងគ្នាផងដែរ គឺខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Cesc Fabregas។

យោងតាមបណ្តាញសង្គមរូបភាព Instagram របស់ Antonella Roccuzzo ដែលជាអនាគតភរិយារបស់ Messi ក៏បានបង្ហាញនូវរូបភាពដំណើរកម្សាន្តនេះផងដែរ ជាពិសេសគឺរូបភាពដ៏ផ្អែមល្ហែមជាមួយខ្សែប្រយុទ្ធ Lionel Messi។

គួរបញ្ជាក់ថា ឆាប់ៗនេះ Messi និងក្រុមគ្រួសារ នឹងធ្វើដំណើរទៅកាន់ស្រុកកំណើត ប្រទេសអាហ្សង់ទីនវិញ ដើម្បីរៀបចំពិធីមង្គលការ ដែលនឹងត្រូវប្រព្រឹត្តឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ៕ 

ពួកគេទាំង២ នឹងត្រៀមចូលរោងការ នៅចុងខែមិថុនា ខាងមុខនេះហើយ
គូស្នេហ៍មួយគូនេះ ត្រូវបានប្រទះឃើញថតរូបជាមួយគ្នាយ៉ាងផ្អែមល្ហែម កាលពីថ្ងៃសុក្រ
ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានឆ្លៀតពេលវេលានេះ នាំអនាគតភរិយា និងកូនៗ ដើរកម្សាន្តលំហែកាយ នៅលើកោះ Balearic ស្ថិតនៅក្នុងប្រទេសអេស្ប៉ាញ
កីឡាករ Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]