(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ បានអញ្ជើញបិទការប្រកួតកីឡាហែលទឹកពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី០២ ឆ្នាំ២០១៧។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាច្រើនរូបផងដែរ។

ការប្រកួតនេះមាន០៥វិញ្ញាសារ គឺ វិញ្ញាសារ១០០ម៉ែត្រមេអំបៅ ជម្រើសជាតិនារី ១០០ម៉ែត្រ សេរីយុវជនក្រោម១៧ឆ្នាំ ៥០ម៉ែត្រកុមារក្រោមអាយុ១៤ឆ្នាំ ៥០ម៉ែត្រជនពិការ និង ៤០០ម៉ែត្របួនរបៀបជំនាញ។ ការប្រកួត កញ្ញា ហែម ថុនវិទីនី ដណ្តើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសារ ១០០ម៉ែត្រមេអំបៅ និងជម្រើសជាតិនារី ១០០ម៉ែត្រ។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានឧបត្ថមថវិកា ១,៩១០ដុល្លារសហរដ្ឋអាមេរិក ជូនដល់អគ្គលេខាធិការដ្ឋានសម្រាប់ ការរៀបចំកម្មវិធី។

សូមបញ្ជាក់ថា ការប្រកួតនេះរៀបចំឡើងជាការឧទ្ទិសកិត្តិយសជូនចំពោះលោកព្រឹទ្ធាចារ្យ ហែម ថុន ដែលជាអតីតកីឡាករហែលទឹក ដ៏ឆ្នើមបំផុតមួយរូប ធ្លាប់បានទទួលមេដាយគួរឲ្យស្ងើចសរសើរ ក្នុងចំណោមកីឡាករឆ្នើមៗទាំងឡាយក្នុងទសវត្សរ៍ ឆ្នាំ១៩៦០។ លោក ព្រឹទ្ធាចារ្យ បានទទួលមរណៈភាពកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥។ កេរ្តិ៍ដំណែល និងឥទ្ធិពលរបស់លោកគ្រូនៅបន្តកើតមាន ជានិច្ចនិរន្តរ នៅក្នុងវិស័យកីឡាហែលទឹក និងកីឡារបស់យុវជនកម្ពុជា។

សូមជម្រាបជូនថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ធ្លាប់ជាអតីតកីឡាករហែលទឹកមួយរូបផងដែរ នៅក្នុងក្រុមកីឡាករហែលទឹក ដែលមានព្រឹទ្ធាចារ្យ ហែម ថុន ជាគ្រូបង្វឹក ដែលកាលនោះលោកទេសរដ្ឋមន្ត្រី ជាសិស្សសិក្សានៅវិទ្យាល័យ៕

ការប្រកួតកីឡាហែលទឹកពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី០២ ឆ្នាំ២០១៧
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា
លោកទេសរដ្ឋមន្ត្រី បានឧបត្ថមថវិកា ១,៩១០ដុល្លារសហរដ្ឋអាមេរិក ជូនដល់អគ្គលេខាធិការដ្ឋានសម្រាប់ ការរៀបចំកម្មវិធី
ហែម ថុនវិទីនី ដណ្តើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសារ ១០០ម៉ែត្រមេអំបៅ និងជម្រើសជាតិនារី ១០០ម៉ែត្រ
ការប្រកួតនេះមាន០៥វិញ្ញាសារ គឺ វិញ្ញាសារ១០០ម៉ែត្រមេអំបៅ ជម្រើសជាតិនារី ១០០ម៉ែត្រ សេរីយុវជនក្រោម១៧ឆ្នាំ ៥០ម៉ែត្រកុមារក្រោមអាយុ១៤ឆ្នាំ ៥០ម៉ែត្រជនពិការ និង ៤០០ម៉ែត្របួនរបៀបជំនាញ
ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាច្រើនរូបផងដែរ
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ធ្លាប់ជាអតីតកីឡាករហែលទឹកមួយរូបផងដែរ នៅក្នុងក្រុមកីឡាករហែលទឹក ដែលមានព្រឹទ្ធាចារ្យ ហែម ថុន ជាគ្រូបង្វឹក

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]