អាមេរិក៖ ការប្រកួតដ៏ធំជាងគេក្នុងប្រវត្ដិសាស្រ្ដប្រដាល់ រវាងកំពូលកីឡាករប្រដាល់ Floyd Mayweather និង Conor McGregor នឹងត្រូវធើ្វឡើងនៅថៃ្ងទី២៦ ខែសីហា ខាងមុខនេះ។

ការប្រកួតរវាង Floyd Mayweather និង Conor MacGregor ធើ្វឡើងនៅថៃ្ងទី២៦ ខែសីហា ខាងមុខនេះ

ការប្រកួតខាងលើនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ហើយចំនែកឯសំបុត្រដាក់លក់ សម្រាប់ចូលទស្សនាវិញក៏ថ្លៃមិនធម្មតាដែរ។ 

ការប្រកួតនឹងត្រូវធើ្វឡើងនៅមជ្ឈមណ្ឌល T-Mobile Arena ដែលអាចផ្ទុកមនុស្សបាន ២០ ០០០នាក់ ហើយសំបុត្រអាចនឹងមានតម្លៃថ្លៃដោយចាប់ពី ២ពាន់ដុល្លារឡើង ដោយឡែកសម្រាប់កន្លែង VIP វិញ អាចឈានដល់ទៅ ១៣០ ០០០ដុល្លារឯណោះ។

តម្លៃសំបុត្រខាងលើនេះ គឺជាការលក់ទូទៅប៉ុណ្ណោះ ប៉ុន្តែនៅអាមេរិក ក៏មានការលក់សំបុត្រលក្ខណៈពិសេសថែមទៀតផង ដោយតម្លៃអាចដល់ទៅ ១៥០ ០០០ដុល្លារឯណោះ ក្នុង១កៅអី សម្រាប់ការប្រកួតខាងលើនេះ៕ 

បើតម្លៃប៉ុណ្ណឹងមែន តើប្រិយមិត្តអាចនឹងមានចំណាប់អារម្មណ៍ទៅទស្សនាផ្ទាល់ដែរឬទេ សម្រាប់ការប្រកួតមួយនេះ?

សំបុត្រលក្ខណៈពិសេសអាចនឹងមានតម្លៃដល់ទៅ ១៥០ ០០០ដុល្លារ

ប្រភព៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]