ជារឿងធម្មតាទៅហើយ ដែលមនុស្សគ្រប់រូបអាចនឹងមានកំហឹងនៅពេលណាមួយ ប៉ុន្ដែប្រសិនបើអ្នកមិនអាចគ្រប់គ្រង ក៏ដូចជាទប់កំហឹងបានទេនោះ វាពិតជាអាចបំផ្លាញទំនាក់ទំនងរវាងមនុស្សជុំវិញខ្លួន និងអាចបំផ្លាញអនាគតរបស់អ្នកថែមទៀតផង។ ខាងក្រោមនេះគឺជាគន្លឹះទាំង១០ ដែលអាចជួយអ្នករក្សា និងចេះទប់កំហឹងរបស់អ្នក។

១. ត្រូវគិត មុននិយាយអ្វីមួយនៅពេលកំពុងខឹង

អំឡុងពេលដែលអ្នកកំពុងខឹងខ្លាំងនោះ វាជារឿងដ៏ងាយស្រួលក្នុងការនិយាយដោយមិនបានគិត ហើយអាចធើ្វឲ្យអ្នកមានការសោកស្ដាយយ៉ាងខ្លាំង។ ចំណាយពេលមួយសន្ទុះដើម្បីប្រមូលអារម្មណ៍របស់អ្នកឲ្យត្រលប់មកវិញ មុនពេលនិយាយអ្វីមួយ ហើយអាចឲ្យអ្នកផ្សេងទៀតចូលរួមនិយាយអំឡុងស្ថានភាពពេលនោះ។  

ត្រូវគិត មុននិយាយអ្វីមួយនៅពេលកំពុងខឹង

២. ពេលអារម្មណ៍ចាប់ផ្ដើមស្ងប់ បញ្ចេញកំហឹងនោះមក

បន្ទាប់ពីចំណាយពេលគិតបានច្បាស់លាស់ គួបផ្សំទាំងអារម្មណ៍របស់អ្នកបានស្ងប់ហើយនោះ អ្នកអាចបញ្ចេញពីភាពតានតឹងរបស់អ្នក តាមវិធីណាមួយដែលអ្នកគិតថាសមស្រប។ ថ្លែងពីកង្វល់ និងភាពមិនសប្បាយចិត្ដរបស់អ្នកតាមវិធីណាដែលមិនប៉ះពាល់ដល់អ្នកដ៏ទៃ និងព្យាយាមគ្រប់គ្រងស្ថានភាពនៅពេលដែលនិយាយវា។

៣. ធើ្វលំហាត់ប្រាណ

ការហាត់ប្រាណអាចជួយឲ្យអ្នកកាត់បន្ថយភាពតានតឹង នៅពេលអ្នកកំពុងខឹង។ ប្រសិនបើអ្នកមានអារម្មណ៍ថាកំហឹងរបស់អ្នកកើនឡើង អ្នកគួរចំណាយពេលក្នុងការដើរ ឫរត់ ដែលវាអាចធើ្វឲ្យអារម្មណ៍របស់អ្នកស្រស់ថ្លា និងកាត់បន្ថយនៅកំហឹងរបស់អ្នកផងដែរ។  

ធើ្វលំហាត់ប្រាណ

៤. រកពេលសម្រាកខ្លីមួយប្រចាំថៃ្ង

ការសម្រាកប្រចាំថៃ្ងមិនមែនចាំបាច់សម្រាប់តែក្មេងនោះទេ។ ផ្ដល់ពេលវេលាខ្លីមួយសម្រាប់ខ្លួនឯងក្នុងមួយថៃ្ងសំរាប់សម្រាក ដោយពេលខ្លះការមិនបានសម្រាកសោះក្នុង១ថៃ្ង អាចធ្វើឲ្យអ្នកមានភាពតានតឹង ដែលបង្កបានទៅជាការខឹង។ ពេលវេលាដ៏ខ្លីសម្រាប់សម្រាក អាចធើ្វឲ្យអ្នកមានអារម្មណ៍ល្អក្នុងការងារ និងការសិក្សារបស់អ្នក ឲ្យប្រព្រឹត្ដទៅបានល្អផងដែរ។  

រកពេលសម្រាកខ្លីមួយប្រចាំថៃ្ង

៥. កំណត់សម្គាល់នូវលទ្ធភាពដែលអាចដោះស្រាយបញ្ហារបស់អ្នក

ជំនួសឱ្យការផ្តោតទៅលើបញ្ហាដែលធ្វើឱ្យអ្នកខឹង អ្នកត្រូវតែស្វែងយល់អំពីបញ្ហារបស់អ្នកជាមុនសិន។ តើបន្ទប់រញ៉េរញ៉ៃរបស់អ្នកកាលពីអ្នកនៅក្មេង អាចធើ្វឲ្យអ្នកខឹងដែរទេ? តើដៃគូរបស់អ្នកតែងតែមកយឺតនៅពេលអាហារពេលល្ងាចរៀងរាល់យប់ដែរទេ? ត្រូវក្រើនរំលឹកខ្លួនឯងជានិច្ចថា កំហឹងនឹងមិនអាចជួសជុលអ្វីបានទេ ហើយវាធើ្វឲ្យកាន់តែអាក្រក់ថែមទៀត នៅពេលដែលអ្នកមិនអាចគ្រប់គ្រងវាបាន។  

៦. ព្យាយាមប្រើពាក្យគួរសមដូចជា “ខ្ញុំ” នៅពេលដែលនិយាយអំឡុងពេលដែលអ្នកខឹង

ដើម្បីជៀសវាងការរិះគន់ឬការស្តីបន្ទោសដែលអាចបង្កើនភាពតានតឹង អ្នកគួរប្រើនៅពាក្យ "ខ្ញុំ" នៅពេលដែលអ្នកនិយាយ ឫដើម្បីរៀបរាប់អំពីបញ្ហាដែលអ្នកមាន។ ត្រូវចាំថា ព្យាយាមនិយាយដោយការគោរពនិងមានភាពជាក់លាក់។ ឧទាហរណ៍: «ខ្ញុំពិតជាខកចិត្តដែលអ្នកបានចាកចេញដោយមិនបានរកអ្នកជំនួសដើម្បីធ្វើការងារផ្ទះ» -ល- ។

៧. កុំចងគំនុំ

ការអភ័យទោស គឺជាឧបករណ៍ដែលមានអនុភាពបំផុត។ ប្រសិនបើអ្នកអនុញ្ញាតឱ្យកំហឹងនិងអារម្មណ៍អវិជ្ជមានផ្សេងទៀត ចូលមកក្នុងអារម្មណ៍ល្អដែលអ្នកកំពុងមាន អ្នកអាចនឹងធើ្វឲ្យអារម្មណ៍របស់អ្នកទៅជាមនុស្សឆេវឆាវ ឬអារម្មណ៍នៃភាពល្វីងជូរចត់ផ្ទាល់ខ្លួន ដែលអាចនាំឲ្យអ្នកក្លាយទៅជាមនុស្សទុច្ចរិត។ ប៉ុន្តែប្រសិនបើអ្នកអាចអត់ទោសអោយនរណាម្នាក់ដែលខឹងនឹងអ្នកនោះ អ្នកអាចរៀនពីស្ថានភាពទាំងពីរ និងការពង្រឹងទំនាក់ទំនងរបស់អ្នក។ 

កុំចងគំនុំ

៨. ប្រើវិធីកំប្លែងដើម្បីកាត់បន្ថយភាពតានតឹង

សំណើចអាចធើ្វឲ្យអ្នកកាត់បន្ថយភាពតានតឹង។ ប្រើកំប្លែងដើម្បីជួយអ្នកក្នុងការប្រឈមមុខនឹងអ្វី ដែលបានធ្វើឱ្យអ្នកខឹង និងរឿងមួយចំនួនដែលអាក្រក់បានកើតឡើងទៅលើអ្នក។ ជៀសវាងការចំអក បញ្ឈឺចិត្ដ ព្រោះវាអាចប៉ះពាល់ដល់អារម្មណ៍និងធ្វើឱ្យរឿងកាន់តែអាក្រក់ជាងមុនថែមទៀត។ 

ប្រើវិធីកំប្លែងដើម្បីកាត់បន្ថយភាពតានតឹង

៩. អនុវត្ដវិធីលំហាត់ប្រាណដោយការដកដង្ហើម

នៅពេលដែលកំហឹងរបស់អ្នកឆេះឡើងដូចជាដុំភ្លើងនោះ អ្នកគួរតែអនុវត្ដវិធីមួយគឺវិធីដកដង្ហើម។ អនុវត្តការធ្វើលំហាត់ប្រាណដោយការដកដង្ហើមវែងៗ ហើយស្រមៃទៅលើកន្លែងណាដែលអាចអោយអ្នកបន្ធូរបន្ថយ ឫក៏អាចឲ្យចិត្ដរបស់អ្នកស្ងប់ស្ងាត់។ អ្នកអាចស្ដាប់តន្រ្ដី សរសេរអ្វីមួយក្នុងកំណត់ហេតុអ្នក និងធើ្វលំហាត់ប្រាណយូហ្គា ឫក៏ធើ្វអ្វីក៏ដោយដែលអាចធើ្វឲ្យអ្នកលំហែខ្លួន។  

អនុវត្ដវិធីលំហាត់ប្រាណដោយការដកដង្ហើម

១០. ត្រូវដឹង ពេលណាដែលត្រូវស្វែងរកជំនួយ

រៀនដើម្បីគ្រប់គ្រងកំហឹង គឺជាបញ្ហាប្រឈមសម្រាប់មនុស្សគ្រប់គ្នា។ ស្វែងរកជំនួយនៅពេលដែលអ្នកមានកំហឹង ឬប្រសិនបើកំហឹងរបស់អ្នកគ្រប់គ្រងលែងបាន។ វាអាចបណ្តាលឱ្យអ្នកធ្វើរឿងអ្វីមួយដែលអ្នកបានសោកស្តាយ ឬឈឺចាប់ដល់មនុស្សដែលនៅជុំវិញអ្នក។ 

ប្រភព៖ mayoclinic | lifehacker

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]