ភ្នំពេញ៖ តារាសម្តែងស្រី និង ពិធីការិនី កញ្ញា គង់ វង្សយ៉ាទី ជាតារាម្នាក់ ដែលត្រូវគេសរសើរថា ស្រស់ស្អាត ទាំងព្រម ទាំងទម្រង់មុខ និងរូបរាងដ៏ស្លីមរបស់នាង។ ចុះប្រិយមិត្ត ដែលដឹងទេថា កាលនៅពីក្មេង ស្រីស្អាតរូបនេះ តើមានមុខមាត់បែបណា?

កាលពីម្សិលមិញនេះ កញ្ញា គង់ វង្សយ៉ាទី បានទម្លាយនូវរូបថត ប៉ុន្មានសន្លឹក កាលនាងនៅក្មេង ជាមួយនឹងស្ទាយថត យ៉ាងគួរឲ្យស្រលាញ់ របស់នាង។ ក្នុងនោះ តារាស្រីរូបនេះ ក៏បានសរសេរសារខ្លីមួយ ពីលើរូបថា «នេះជារូបខ្ញុំ ពេលនៅក្មេង អាយុជិត២ឆ្នាំ តែសូមបញ្ជាក់មានដុងសិល្បៈ តាំងតែពីតូច ឲ្យតែឃើញ Camera ដឹងតែមានគ្រប់ស្ទាយ»។

ក្រោយពីរូបថតទាំងអស់នោះ ត្រូវបានសាយភាយ ពេញបណ្តាញសង្គម អ្នកគាំទ្រ ពិតជាមិនគួរឲ្យជឿថា នាងស្រស់ស្អាត តាំងពីក្មេងបែបនេះសោះ។ ជាពិសេស ក៏មានអ្នកខ្លះ បានពោលពាក្យថា នៅពេលឃើញបែបនេះ ទើបអាចធ្វើឲ្យពួកគេ ប្រាកដក្នុងចិត្តបានថា នាងស្រស់ស្អាត ដោយធម្មជាតិពិតៗ៕

តោះមើលសម្រស់របស់ តារាស្រី គង់ វង្សយ៉ាទី កាលនៅក្មេងទាំងអស់គ្នា៖

រូបថត៖ កាល កញ្ញា​ គង្ស វង្សយ៉ាទី នៅក្មេង
រូបថត៖ កាល កញ្ញា​ គង្ស វង្សយ៉ាទី នៅក្មេង
ស្ទាយមិនធម្មតា កាល យ៉ាទី នៅក្មេង
កាលពីនៅក្មេង គួរឲ្យស្រលាញ់ណាស់
រូបថតរបស់នាង កាលនៅតូច ជាមួយនឹងអ្នកម្តាយ
សម្រស់ កញ្ញា គង់ វង្សយ៉ាទី ពេលពេញវ័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ វង្សយ៉ាទី