រុស្ស៊ី៖ ការប្រកួតបាល់ទាត់ពានរង្វាន់ Confederation Cup បានចាប់ផ្ដើមហើយកាលពីយប់មិញ ដោយការប្រកួតបើកឆាកនោះ គឺជំនួបរវាងក្រុមជម្រើសជាតិរុស្សី ទល់នឹងក្រុមជម្រើសជាតិនូ វែលហ្សេឡង់ ដោយបញ្ចប់ទៅដោយលទ្ធផល រុស្សី យកឈ្នះ នូវែលហ្សេឡង់ ២-០។

ក្នុងតង់ទី១ រុស្សី បានវាយសម្រុក និងដាក់គំនាបដល់នូវែលហ្សេឡង់ ខ្លាំង ដោយស៊ុតចំគោលដៅជារឿយៗ ប៉ុន្ដែត្រូវបានអ្នកចាំទី និងខែ្សការពារជួយសង្គ្រោះ។

រហូតដល់នាទី៣១ ក្រុមជម្រើសជាតិរុស្ស៊ី អាចរកគ្រាប់បាល់នាំមុខមុន ដោយការធើ្វឲ្យចូលទីខ្លួនឯងរបស់កីឡាករនូវែលហ្សេឡង់ Michael Boxall។ ចប់តង់ទី១ រុស្សី នាំមុខនូវែលហ្សេឡង់ បណ្តោះអាសន្ន ១-០។

ចូលដល់ទី២ រុស្ស៊ី នៅតែបន្ដធើ្វការសម្រុកទៅលើនូវែលហ្សេឡង់ រហូតដល់នាទី៦៩ កីឡាករ Fedor Smolov ស៊ុតគ្រាប់ទី២ ធ្វើឲ្យរុស្សីបន្ដការនាំមុខ។ ក្រោយពីត្រូវគេនាំមុខដល់ទៅ២គ្រាប់ ក្រុមនូវែលហ្សេឡង់ បានធើ្វការវាយសម្រុកវិញជារឿយៗផងដែរ ប៉ុន្ដែត្រូវបានអ្នកចាំទី និងខែ្សការពាររារាំង រហូតដល់បញ្ចប់ការប្រកួត ក្រុមជម្រើសជាតិរុស្សី បានយកឈ្នះក្រុមជម្រើសជាតិនូវែលសេឡង់ ក្នុងការប្រកួតបើកឆាកពានរង្វាន់ Confederation Cup ដោយលទ្ធផល ២-០។

នារាត្រីនេះក៏មានការប្រកួតមួយគូផងដែរ គឺជាការជួបគ្នារវាងក្រុមជម្រើសជាតិព័រទុហ្គាល់ និងក្រុមជម្រើសជាតិម៉ិកស៊ីកូ ក្នុងពូលA វេលាម៉ោង១០យប់ ៕

ក្រុមរុស្សី (ក្រហម) មានឳកាសរកបានគ្រាប់បាល់ទី១
គ្រាប់បាល់នាំមុខទី១ របស់រុស្សី
ក្រុមរុស្សី​ធើ្វការអបអរគ្រាប់បាល់បញ្ចូលទី
ក្រុមរុស្សី (ក្រហម) ក្រុមនូវែលសេឡង់ (ស)
ទស្សិនជនចូលរួមទស្សនា
ទិដ្ឋភាពមើលពីលើក្នុងការប្រកួតនេះ

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]