ស្នេហាជាអ្វី? សម្រាប់ខ្ញុំស្នេហាគឺជាការលះបង់.........................................

ស្នាមញញឹមដ៏ស្រស់ស្អាតស្រទន់ដូចពន្លឺព្រះអាទិត្យ នៅពេលព្រឹកព្រលឹមរបស់នាងបានឆក់យកបេះដូងបុរសក្រីក្រម្នាក់នេះ ដែលមួយថ្ងៃៗមិនដែលខ្វល់ពីមនុស្សជុំវិញខ្លួនក្រៅពីខិតខំរៀនសូត្រ និងប្រឹងរកលុយ ។ មនុស្សជុំវិញខ្លូនមើលងាយខ្ញុំណាស់ ថាជាបុរសគំរិះ និងជាមនុស្សស្រលាញ់លុយ តែនាងមិនដែលសូម្បីតែម្តង។

ខ្ញុំសំណាងណាស់ដែលបានស្គាល់នាង។ នាងជាមនុស្សស្រីដែលស្រស់ស្អាត មានស្នាមញញឹមស្រស់ស្រាយ និងមានភាពស្មោះត្រង់ដូចកូនក្មេង។ នៅក្បែរនាងធ្វើឱ្យជីវិតដែលងងឹតស្លុបរបស់ខ្ញុំប្រែក្លាយជាមានរស្មី។ នាងសុខចិត្តទ្រាំលំបាកជាមួយខ្ញុំមិនដែលត្អូញត្អែរ នាងជាកម្លាំងចិត្តឱ្យខ្ញុំតស៊ូ និងផ្តល់ភាពកក់ក្តៅក្នុងជីវិតខ្ញុំ។ នាងមិនដែលប្រកាន់ខ្ញុំ និងស្ថានភាពគ្រួសាររបស់ខ្ញុំសូម្បីតែម្តងណាឡើយ។

ប៉ុន្តែ...មនុស្សក្រីក្រដូចខ្ញុំ គ្មានសិទ្ធទទួលក្តីស្រលាញ់ មិនសាកសមនឹងមនុស្សស្រីដែលស្អាត ឆ្លាត និងមានទ្រព្យសម្បត្តិដូចជានាងទេ។ ខ្ញុំយល់ ខ្ញុំដឹងពីកែវភ្នែកមនុស្សជុំវិញពួកយើង រួមទាំងគ្រួសាររបស់នាង។ ខ្ញុំស្រលាញ់នាងណាស់ បែបនេះហើយខ្ញុំមិនអាចអាត្មានិយម ហើយនាំនាងមកពិបាកជាមួយខ្ញុំទៀតទេ។ ខ្ញុំឈឺចាប់ តែខ្ញុំនៅតែព្រមឱ្យនាងទៅ ទៅទីកន្លែងដែលអាចផ្តល់អនាគតដ៏ល្អមួយសម្រាប់នាង។ នាងខឹងខ្ញុំ ស្អប់ខ្ញុំ ជេរខ្ញុំ តែខ្ញុំមិនខឹងទេ។ ខ្ញុំដឹងថា ចំពោះស្ថានភាពបុរសក្រីក្រម្នាក់ ដែលត្រូវតែប្រឹងប្រែងរកលុយចិញ្ចឹមជីវិត និងមានទំនួលខុសត្រូវលើគ្រួសារ និងប្អូនៗនៅឯស្រុកដូចខ្ញុំ ស្នេហាគ្រាន់តែជារបស់បន្ទាប់បន្សំ។

ខ្ញុំសម្លឹងមើលខ្នងមនុស្សស្រីជាទីស្រលាញ់របស់ខ្ញុំដែលចាកចេញទៅ។ តែខ្ញុំសន្យា ថ្ងៃក្រោយបើសិនមានឱកាស ពេលដែលខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ ហើយក្លាយជាមនុស្សប្រុសដែលសាកសមនឹងនាង ខ្ញុំប្រាកដជាទៅតាមរកនាង អង្វរនាងមកវិញ គ្រាន់តែសង្ឃឹមថាអាចបាននៅក្បែរនាងម្តងទៀត។ បើសិនជាពេលនោះ....នាងគ្មានអ្នកណា៕

ពីបុរសក្រីក្រ

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]