ភ្នំពេញ៖ កាលពីរសៀលម្សិលមិញនេះ តារាកំប្លែងល្បីល្បាញលោក ចែម ចាន់ដារ៉ា ហៅនាយពាក់មី បានចេញឃ្លីបវីដេអូខ្លីមួយ បកស្រាយអំពីបញ្ហាដែលថាលោកលេងកំប្លែងឌឺដងផ្លែផ្កាឱ្យលោក K01 ដែលជាអ្នកស្ម័គ្រចិត្តជួយធ្វើការងារសង្គម។

លោកពែកមីបានរៀបរាប់ថា ការលេងកំប្លែងនៅស្ថានីយទូរទស្សន៍ស៊ីធីអិន ​ក្នុងកម្មវិធីរាត្រីកម្សាន្តនៅលើកនោះ គឺគ្មានបំណងឌឺដង ផ្លែផ្កា ឬប្រើការប្រមាថមើលងាយត្រង់ចំណុចណាមួយទៅដល់អ្នកធ្វើការងារសង្គមលោក K01 នោះឡើយ ប៉ុន្តែគ្រាន់តែចង់បង្ហាញពីការជិះបញ្រ្ចាសផ្លូវរបស់អ្នក បើកបរមួយចំនួនតូចតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ លោកពាក់មីក៏បានបង្ហាញវីដេអូខ្លះៗ ក្នុងសកម្មភាពលេងកំប្លែងនោះផងដែរ ហើយបញ្ជាក់ថា ធម្មតាការលេងកំប្លែងត្រូវមានពាក្យស៊កសៀតខ្លះៗហើយ និងប្រាប់ទៀតថាលោកគ្មានអ្វី ត្រូវទាស់ខុសជាមួយនឹងលោក K01នោះឡើយ៕

ទស្សនាការបកស្រាយរបស់លោកពាក់មីដូចខាងក្រោមនេះ៖ 

រូបភាព៖ លោកពាក់មី
រូបភាព៖ លោកពាក់មី
អ្នកជួយការងារសង្គមលោក K01
អ្នកជួយការងារសង្គមលោក K01

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី