ចិន៖ កាលពីសប្តាហ៍មុននេះ ប្រទេសចិនបានប្រារព្ធពិធីភាពយន្តយ៉ាងធំប្រចាំអាស៊ី ដែលមានឈ្មោះថា 2017 China South Asia & Southeast Asia Film Exhibition ហើយក្រោយពីការចាក់បញ្ចាំងរឿងវិកលចរិត ក៏បានទទួលបានការកោតសរសើរ ពីប្រជាជនចិនយ៉ាងច្រើនផងដែរ មិនតែប៉ុណ្ណោះបានទទួលបានលិខិតសរសើរពីកម្មវិធីផងដែរ។

អ្នកដឹកនាំរឿង និងជាតួសម្តែងក្នុងរឿងវិកលចរិតលោក ហ៊ុយ យ៉ាឡេង មានអារម្មណ៍រីករាយយ៉ាងខ្លាំង ដោយថ្លែងអោយដឹងថា « នេះជាការជោគជ័យជាលើកទី២ សម្រាប់លោកក៏ដូចជាភាពយន្តខ្មែរ នៅប្រទេសចិន ហើយលើកនេះកាន់តែធ្វើអោយ លោកស្គាល់ផលិតករចិនល្អៗជាច្រើនទៀតក្នុងកិច្ចការកាន់តែល្អប្រសើរ ទៅមុខក្នុងការទំនាក់ទំនងនាំចូលភាពយន្តខ្មែរចូលទីផ្សារចិន។ ហើយក្នុងនោះដែរយើង ក៏បានចុះហត្ថលេខាមួយចំនួន ក្នុងកិច្ចសហប្រតិបត្តការណ៍ការងារមួយចំនួន ស្តីពីភាពយន្តផងដែរ ដូចជានៅក្នុងរូបភាពអាចបញ្ជាក់ថា នេះជាការទទួលជោគជ័យមួយ ដែលផលិតករខ្មែរកាន់តែរីកមុខរីកមាត់ ចូលដល់ឆាកអន្តរជាតិ»។

ក្រោយពីការចាក់បញ្ចាំងរឿងវិកលចរិត ក៏បានទទួលបានការកោតសរសើរ ពីប្រជាជនចិនយ៉ាងច្រើន

ផលិតកររឿងវិកលចរិតបានបន្តទៀតថា «ដើម្បីអបអរភាពជោគជ័យ លោកនឹងគ្រោងបញ្ចាំងភាពយន្តរឿងវិកលចរិតម្តងទៀត បញ្ចាំងតំណាលគ្នាតែម្តងជាមួយនឹងប្រទេសថៃនិងឡាវនាពេលខាងមុខផងដែរ ដើម្បីអោយប្រជាជនខ្មែរបានមើលស្នាដៃភាពយន្តដ៏អស្ចារ្យមួយនេះម្តងទៀត ក៏ដូចអ្នកដែលមិនទាន់បានទស្សនាសូមចូលរួមគាំទ្រភាពយន្តខ្មែរ ដែលទទួលបានពានអន្តរជាតិ និងល្អមើលមិនចាញ់បរទេស ដើម្បីអោយផលិតករមានកម្លាំងចិត្ត ផលិតរឿងល្អៗបន្តទៀត ដើម្បីជាតិយើងកាន់តែល្បីល្បាញលើឆាកអន្តរជាតិ»។

ដើម្បីអបអរភាពជោគជ័យ លោកនឹងគ្រោងបញ្ចាំងភាពយន្តរឿងវិកលចរិតម្តងទៀត នៅប្រទេសថៃនិងឡាវនាពេលខាងមុខ

រឿងវិកលចរិតទទួលបានលិខិតសរសើរពីកម្មវិធី
រឿងវិកលចរិតទទួលបានលិខិតសរសើរពីកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ុយ យ៉ាឡេង