ចិន៖ ចិន មានមហិច្ឆតាដ៏ធំមួយថា នៅថ្ងៃណាមួយនឹងនាំមនុស្សទៅរស់នៅឋានព្រះច័ន្ទ ប៉ុន្តែពួកគេនឹងចាប់ផ្តើមដំបូង ពីចំនុចតូចមួយ គឺនឹងនាំដើមដំឡូងបារាំងទៅមុន។

តាមរយៈសារព័ត៌មាន Xinhua បានឲ្យដឹងថា ដើមដំឡូងបារាំងជាច្រើន ត្រៀមនឹងដឹកចេញពីផែនដី ទៅឋានព្រះច័ន្ទតាមយានអាវកាស Chang'e-4 នៅឆ្នាំក្រោយ។ ដើមដំឡូងបារាំង ទាំងនោះនឹងត្រូវបានរក្សាទុកដោយប្រព័ន្ធ "mini ecosystem" ជាមួយនឹងសត្វដង្កូវនាងខ្លះៗផងដែរ។

គោលបំណងនៃការពិសោធន៍មួយនេះ គឺដើម្បីឲ្យដឹងច្បាស់ថា តើរុក្ខជាតិដំឡូងបារាំង និងសត្វដង្កូវនាងទាំងនោះ អាចរស់នៅលើផ្ទៃដីនៃឋានព្រះច័ន្ទបានដែរឬទេ ដែលនេះ ជាព័ត៌មានដ៏សំខាន់ក្នុងការនាំមនុស្សទៅរស់នៅ និងបង្កើតជារដ្ឋមួយដែលពេញលេញ។ យ៉ាងណាមិញ លោក Matt Damon បានបង្ហាញរួចមកហើយថា អ្នកអាវកាសអាចរស់នៅលើឋានព្រះច័ន្ទនោះ តែម្នាក់ឯងបាន។

គួរបញ្ជាក់ដែរថា អ្នកវិទ្យាសាស្ត្រអាវកាសចិន ធ្លាប់បានដាំស្វាយលើអាកាសដ៏ជោគជ័យដំបូងគេ អំឡុងពេលបេសកកម្ម Shenzhou-11 កាលពីឆ្នាំមុន៕

ដើមដំឡូងបារាំងជាច្រើន ត្រៀមនឹងដឹកចេញពីផែនដី ទៅឋានព្រះច័ន្ទតាមយាន្តអាវកាស Chang'e-4 នៅឆ្នាំក្រោយ
គោលបំណងនៃការពិសោធន៍មួយនេះ គឺដើម្បីឲ្យដឹងច្បាស់ថា តើរុក្ខជាតិដំឡូវបារាំង និងសត្វដង្កូវនាងទាំងនោះ អាចរស់នៅលើផ្ទៃដីនៃឋានព្រះច័ន្ទបានដែរឬទេ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]