ភ្នំពេញ៖ មុននេះបន្តិចអ្នកនាង យុគ ចិន្តា ទើបតែចុះពីយន្តហោះ ក៏មកផ្ទះ ​លោក អ៊ិត សេដ្ឋា ភ្លាម និងពាំនាំនូវបច្ច័យ ដូចដែលអ្នកនាងបានសន្យាមែន។  

បងប្អូនប្រិយមិត្ត​ បានដឹងហើយថា អ្នកនាង គឺជាដៃគូអាជីពការងារ ជាមួយនឹងលោក អ៊ិត សេដ្ឋា អស់រយៈពេលយូរណាស់មកហើយ ដែលជាហេតុ ធ្វើឲ្យអ្នកនាង ពិតជា មិនអាចបំភ្លេចបាន នូវអនុស្សាវរីយ៍ល្អៗ ជាមួយគ្នា។

ក្នុងនោះដែរ យុគ ចិន្តា ក៏បានបង្ហោះសារ រួមជាមួយនិងរូបភាពមួយចំនួនថា «ដូចដែលនាងខ្ញុំបានសន្យា បន្ទាប់ពីត្រលប់ពីសហរដ្ឋអាមេរិកនឹងចុះពីយន្តហោះភ្លាម នាងខ្ញុំក៏បានមកគោរពវិញ្ញាណក្ខ័នលោក អុិត សេដ្ឋា ដែល ក្នុងនោះនាងខ្ញុំក៏បាននាំយកបច្ច័យចំនួន4061$ ដែលបានរ៉ៃអង្គាសពីសប្បុរសជនអាណិកជនខ្មែរដែលបានជួយសំរាប់បុណ្យសពលោក សេដ្ឋា ដើម្បីមកប្រគល់ជូនដល់អ្នកម្តាយ និងកូនៗបងអុិត សេដ្ឋា នៅគេហដ្ឋានគាត់នៅសង្កាត់ឬស្សីកែវ ខ័ណ្ឌឬស្សីកែវ"៕

អ្នកនាង យុគ ចិន្តា អោបជាមួយម្តាយលោក អ៊ិត សេដ្ឋា
អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា ជូនជាតំណាង ជូនបច្ច័យដល់ម្តាយលោក អ៊ិត សេដ្ឋា
អ្នកនាង យុគ ចិន្តា និងកូនស្រីពៅរបស់លោក អ៊ិត សេដ្ឋា
អ្នកនាង យុគ ចិន្តា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អុិត សេដ្ឋា